- អាន ៖ ចាប់ខ្លួនក្រុមវេជ្ជបណ្ឌិត ក្រោយវះកាត់ កាត់ដៃស្បូនស្រ្តី ស្លាប់ស្រ្តី ១៤ នាក់ និង ៩០ នាក់ទៀត ដេកពេទ្យ

- អាន ៖ ក្តៅៗ ៖ ហោចណាស់ ស្រ្តី ៩ នាក់ស្លាប់ រាប់សិបនាក់ របួស ក្រោយវះកាត់ កាត់ដៃស្បូន នៅឯជំរុំ រដ្ឋាភិបាល

ព័ត៌មានអន្តរជាតិ ៖ ការស៊ើបអង្កេតឯករាជ្យ ពាក់  ព័ន្ធនឹង  ករណីស្លាប់ ស្រ្តី ១៣ នាក់ នៅក្នុងប្រទេស ឥណ្ឌា ក្រោយពីមានការវះកាត់ កាត់ដៃស្បូន រក  អោយឃើញថា វេជ្ជបណ្ឌិត រួម  ទាំង ជំនួយការរបស់ គាត់បានប្រើប្រាស់ នូវម្ជុលចាក់តែមួយ សម្រាប់រាល់ប្រតិបត្តិការ វះកាត់ទាំងអស់  សូម្បី តែ ស្រោមដៃ ការពារអនាម័យ និងមេរោគ ក៏ប្រើតែមួយដែរ ពុំមានការផ្លាស់ប្តូរនោះទេ ។

ទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia    ចេញ  ផ្សាយ វេលា ល្ងាចថ្ងៃអង្គារ ទី២ ធ្នូ ម្សិលមិញនេះ អោយដឹងថា ស្រ្តីទាំងនោះ បានស្លាប់    បាត់បង់ ជីវិត បន្ទាប់ពីទទួលការវះកាត់ កាត់ដៃស្បូន នៅឯជុំរុំ ក្នុងរដ្ឋ Chhattisgarh កាលពីអំឡុង   ខែ កន្លងទៅនេះ ក្នុងនោះ មិនត្រឹមតែបណ្តាលអោយស្រ្តីជាច្រើន នាក់ស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះទេ  តែ ក៏    បានបណ្តាលអោយ ស្រ្តីជាច្រើនផ្សេងទៀតរងរបួសដេក ពេទ្យដូចគ្នាដែរ រហូតញ៉ាំងអោយមានសម្លេងរិះគន់   ពាក់ព័ន្ធនឹង កម្មវិធីផែនការគ្រួសារ របស់ប្រទេស ឥណ្ឌាមួយនេះ ។

/

អាជ្ញាធរក្នុងស្រុក បានធ្វើការថ្កោលទោស  ពាក់ព័ន្ធករណីស្លាប់លើកនេះ ដោយចាត់កំហុសទៅលើការ ផ្តល់ថ្នាំ​ ក្រោយពីមានការវះកាត់ ខណៈពួកគេនិយាយថា បានរកឃើញ សារជាតិគីមី នៅក្នុងថ្នាំ​ដូចទៅ នឹងសារជាតិគីមីមាននៅក្នុងថ្នាំបំពុលសត្វកណ្តុរ ។ ក៏ប៉ុន្តែ ក្រោយមកទៀត បន្ទាប់ពីមានការតាមដាន ស៊ើបអង្កេតជាពិសេស ពីសំណាក់អង្គការសុខភាពសាធារណ  ៤ ផ្សេងពីគ្នា បានរកឃើញថា ក្រុមវេជ្ជ បណ្ឌិតរួមទាំងជំនួយការរបស់គាត់ បានធ្វើការវះកាត់ ប្រកបទៅ  ដោយភាពគ្មានវិជ្ជាជីវៈ និងភាពគ្មាន អនាម័យហួស ដែលជាមូលហេតុនាំអោយឆ្លងរោគរហូតដល់ស្លាប់ ។

គ្មានបុគ្គលិកណាមួយ ដូរស្រោមដៃ ថ្មីនោះទេ អំឡុងពេលដែលធ្វើការវះកាត់មួយលើកៗ ក្នុងនោះម្ជុល ក៏ដូចជា សឺរ៉ាំង ពុំត្រូវបានផ្លាស់ប្តូរដូចគ្នាដែរ ពោល ប្រើម្ជុល និង សឺរ៉ាំង     តែមួយ គ្រប់ប្រតិបត្តិការវះ កាត់ នេះជាលទ្ធផល កើតចេញពីការស្រាវជ្រាវ និងតាមដានស៊ើបអង្កេត ជាសម្ងាត់ ។

គួររំឮកថា ក្រុមស្រ្តីទាំងអស់ មានអាការៈក្អួតចង្អោរ និងធ្លាក់សម្ពាធឈាម យ៉ាង  គំហុក ក្រោយធ្វើការ វះកាត់ កាត់ដៃស្បូន ក៏ដូចជាចងដៃស្បូន ។ របាយការណ៍ បញ្ជាក់អោយដឹងថាប្រតិបត្តិការវះកាត់កាត់ ដៃស្បូន ក៏ដូចជា ចងដៃស្បូន គឺជាកម្មវិធីផែនការគ្រួសារពេញនិយមបំផុត នៅ ក្នុងប្រទេស ឥណ្ឌា ជា យុទ្ធនាការកាត់បន្ថយភាពក្រីក្រ តាមរយៈពន្យឺតកំណើនប្រជាជន និង ពន្យា  កំណើត ខណៈប្រតិបត្តិ ការមួយនេះ ជាទូទៅ ត្រូវបានធ្វើឡើងនៅតាមបណ្តាខេត្តក្រីក្រ និង  ដាច់ស្រយាល មានការគាំទ្រផ្នែក កញ្ជប់ថវិការជាពិសេស ពីរដ្ឋាភិបាល ៕

- អាន ៖ ចាប់ខ្លួនក្រុមវេជ្ជបណ្ឌិត ក្រោយវះកាត់ កាត់ដៃស្បូនស្រ្តី ស្លាប់ស្រ្តី ១៤ នាក់ និង ៩០ នាក់ទៀត ដេកពេទ្យ

- អាន ៖ ក្តៅៗ ៖ ហោចណាស់ ស្រ្តី ៩ នាក់ស្លាប់ រាប់សិបនាក់ របួស ក្រោយវះកាត់ កាត់ដៃស្បូន នៅឯជំរុំ រដ្ឋាភិបាល

ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia