Jack Delosa ធ្លាប់បោះបង់ការសិក្សា កាលពីអាយុ ១៨ឆ្នាំ ធ្លាប់បរាជ័យក្នុងការធ្វើជំនួញ និង ធ្លាប់ជំពាក់បំណុលវ័ណ្ដ.ក។ ប៉ុន្ដែ បច្ចុប្បន្ន Jack Delosa បានក្លាយជាសេដ្ឋីវ័យ ២៦ឆ្នាំ ហើយជា អ្នកជំនួញវ័យក្មេងម្នាក់ ដែលត្រូវបានគេចាប់អារម្មណ៍បំផុត នៅអូស្ដ្រាលី។

width=332

សេដ្ឋី វ័យ ២៦​ឆ្នាំ លោក Jack Delosa (រូប ៖ Wiley)

ថ្មីៗនេះ Jack Delosa បានចេញផ្សាយសៀវភៅមួយដែលមានឈ្មោះថា Unprofessional ក្នុងនោះ សេដ្ឋីរូបនេះ បានបង្ហើបឱ្យដឹងអំពីអាថ៌កំបាំងជោគជ័យរបស់ខ្លួន នោះគឺ ធ្វើនូវអ្វីដែលអ្នករាល់គ្នា គិតថា អ្នកមិនគួរធ្វើ។ ខាងក្រោមនេះ គឺជាអនុសាសន៍មួយចំនួន របស់ Jack Delosa  សម្រាប់អ្នកកំពុងត្រៀមបង្កើតមុខរបរ ដែលត្រូវបានចុះផ្សាយ នៅលើទំព័រ News.com.au ។

១. បំភ្លេចនូវអ្វីដែលអ្នកបានរៀន នៅក្នុងសាលា Jack Delosa បានព្រងើយចំពោះការណែនាំ និងយោបល់របស់គ្រួសារ និងមិត្តភ័ក្ដិ ដើម្បីចេញ មកបង្កើតមុខរបរ។ សេដ្ឋីរូបនេះ ឱ្យដឹងថា សកម្មភាព ១៥ម៉ោង/សប្ដាហ៍ នៅឯសាលា គឺមាន ភាពយឺតយ៉ាវហួស ហើយគាត់តែងស្រមៃថា ខ្លួនត្រូវលំបាកយ៉ាងណា នៅពេលត្រូវប្រើចំណេះដឹង ដែលរៀនបាន ទៅបម្រើការងារ។

Jack Delosa ថ្លែងថា ៖ “ក្រុមសាស្ដ្រាចារ្យ បង្រៀននូវវិធីដែលគេតែងតែធ្វើ។ តែនៅពេលអ្នកចង់បានជោគជ័យ អ្នកត្រូវតែមានការលោតផ្លោះ និងធ្វើនូវការងារដែលអ្នកដទៃមិនធ្លាប់បានធ្វើពីមុនមក។ សាលា តែងបង្រៀនទ្រីស្ដី តែអ្នកត្រូវតែយកវាមកគិត តាមវិធីសាស្ដ្រលោតផ្លោះរបស់អ្នក”។

ក្រោយមក គាត់បានខ្ចីប្រាក់ ២ម៉ឺនដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនមួយ រួមជាមួយមិត្តភ័ក្ដិពីរនាក់ កាលពីគាត់មានអាយុ ១៨ឆ្នាំ ប៉ុន្ដែក្រុមហ៊ុនរបស់គាត់ ត្រូវដួលរលំ។ ក្រោយបរាជ័យនេះ Jack Delosa យល់ថា យ៉ាងណា វាក៏ជាឱកាសអនុវត្តមួយ ល្អជាងវគ្គសិក្សានានា។

២. កុំទិញផ្ទះ ពេលខ្លួននៅក្មេង

នេះគឺជាក្ដីស្រមៃដ៏ធំរបស់មនុស្សគ្រប់រូប ប៉ុន្ដែ Jack Delosa និយាយថា ផ្ទះសម្បែងគ្រាន់តែជា ទ្រព្យបំណុលមួយ ៖ “គួរទិញផ្ទះពេលនៅក្មេង គឺជាដំបូន្មានមួយដែលខ្វះទំនួលខុសត្រូវ។ អ្នកនឹង ត្រូវចំណាយប្រាក់កក់ ប្រាក់បង់រំលស់ ៣០ឆ្នាំ រួមទាំងការចំណាយផ្សេងៗទៀតទៅលើផ្ទះនោះ ហើយអ្នកក៏នៅឱបក្រសោបទីកន្លែងតែមួយ”។

ជំនួសមកវិញ ប្រសិនអ្នកចំណាយ ១ម៉ឺនដុល្លារ ដើម្បីបង្កើតមុខរបរ អ្នកនឹងអាចបង្កើតបានប្រាក់ច្រើនជាងនេះ ដើម្បីទិញផ្ទះនៅពេលក្រោយ។

ក្រុមហ៊ុនទីពីររបស់ Delosa គឺ MBE Education ផ្ដល់សេវាកម្មប្រឹក្សាយោបល់ ទៅឱ្យបណ្ដាក្រុមហ៊ុន នូវវិធីប្រមូលទុនពីក្រុមអ្នកវិនិយោគ។ ក្រុមហ៊ុននេះ បានជួយឱ្យគាត់រកបានជាង ១លានដុល្លារ ក្នុងមួយឆ្នាំ ពេលគាត់មានអាយុ ២២ឆ្នាំ។ Delosa ក៏ជាស្ថាបនិក របស់ The Entourage ដែលជាសាលាបណ្ដុះបណ្ដាលសហគ្រឹនវ័យក្មេង ធំបំផុតនៅអូស្ដ្រាលី។៣. បំភ្លេចចោលនូវជំហានគីង្គក់ ហើយរុលត្រង់ទៅមុខ

Delosa និយាយថា ចូរស្វែងរកមនុស្សពូកែៗ ហើយរៀនសូត្រពីពួកគេ ជំនួសឱ្យការនៅតែមួយកន្លែង រង់ចាំគេមកអូសទាញ។ Delosa ធ្លាប់ធ្វើការជាមួយមហាសេដ្ឋី Richard Brandson នៅអាហ្វ្រិកខាងត្បូង ហើយបច្ចុប្បន្ន មានសហការណ៍ជាមួយ Scott Farquhar ដែលជាសហស្ថានិក នៃក្រុមហ៊ុនសបវ៉ែរ Atlassian ដើម្បីកសាងក្រុមសហគ្រឹនថ្មី នៅអូស្ដ្រាលី។

Delosa ឱ្យដឹងថា ៖ “អ្នកឆ្លាតវៃ តែងនៅខាងក្រៅជញ្ជាំងបួនជ្រុងរបស់សកលវិទ្យាល័យ។ ខ្ញុំបានជួប ក្រុមអ្នកមានបំផុត នៅអូស្ដ្រាលី តាមរយៈការផ្ញើសារ ទៅតាម  Facebook”។    ៤. ប្រឹងប្រែង និងស្និទ្ធស្នាលជាមួយបុគ្គលិក

សេដ្ឋី Delosa និយាយថា  ៖ “អ្នកដឹកនាំមួយចំនួន  និយាយថា  ចូរកុំស្និទ្ធស្នាលជាមួយបុគ្គលិករបស់ខ្លួន។ ចំណែកខ្ញុំ គឺយល់ឃើញផ្សេងពីនេះ។ ប្រសិនអ្នក បង្កើតទំនាក់ទំនងល្អជាមួយពួកគេ នោះការងារនឹងល្អជាងអ្នកស្មាន។ អ្នកនឹងបុគ្គលិក អាចជជែកគ្នាដោយស្និទ្ធស្នាល និងដោយស្មោះត្រង់ នៅពេលណាក៏បាន។ ពេលនោះ អ្នកនឹងមានភាពសប្បាយរីករាយ។”៥. ដាក់គោលដៅខ្ពស់

Delosa យល់ថា អ្នករាល់គ្នា សុទ្ធតែចង់ក្លាយជាផ្នែកមួយនៃប្រការអ្វីមួយដ៏ធំ ពោលគឺ “ចក្ខុវិស័យ កាន់តែឆ្ងាយ ការអនុវត្ត កាន់តែងាយស្រួល។

Delosa បញ្ចប់ថា ៖ “ពិភពលោកនេះ ពិតជាមានសម្លេងច្រើន ដូច្នេះ ប្រសិនធ្វើអ្វីមួយដែល​មាន​លក្ខណៈធម្មតាៗ នោះអ្នកប្រាកដជាមិនអាចឮឈ្មោះរបស់ខ្លួន នៅក្នុងចំណោមសម្លេងទាំងនោះ។ តែប្រសិនធ្វើអ្វីមួយ ដែលធំដុំ អ្នកនឹងក្លាយជាមនុស្សលេចធ្លោបំផុត”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ VE