លទ្ធផលខាងលើនេះ ត្រូវបាន The Economist បញ្ចេញឱ្យដឹង បន្ទាប់ពីបានធ្វើការប្រៀបធៀប អំពីរយៈពេលដែលគ្រួសារនានា អាចសន្សំប្រាក់បានជាងមួយលានដុល្លារ ដោយយោងទៅលើ ប្រាក់ចំណូលមធ្យម នាពេលបច្ចុប្បន្ន។យោងតាមវិធីគិតរបស់ The Economist  បានរកឃើញថា បណ្ដាគ្រួសារនៅ អាមេរិក និង នរវែស ជាមធ្យម ពួកគេត្រូវចំណាយពេល ប្រហែលជា​ ២០ឆ្នាំ ដើម្បីមានទ្រព្យលើសពី មួយ​លានដុល្លារអាមេរិក ដែលជារយៈពេលខ្លីបំផុត ក្នុងចំណោមគ្រួសារទាំងឡាយក្នុងពិភពលោក។   ជាក់ស្ដែង បច្ចុប្បន្ន នៅអាមេរិក មានប្រហែល ៥លានគ្រួសារ ស្មើនឹង ៤% នៃប្រជាជនសរុប កំពុងស្ថិតក្នុង​ចំណាត់ថ្នាក់សេដ្ឋី។នៅក្នុងបញ្ជីចំណាត់ថ្នាក់នេះដែរ ប្រទេសជប៉ុន ស្ថិតក្នុងលំដាប់ទី ៧ ចំណែកកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់ លេខ ១៤។

/

តារាង​បង្ហាញ​អំពីរយៈ​ពេល ដែលប្រជា​ជននៃ​​ប្រទេស​ចំនួន ២០ ត្រូវ​ចំណាយ ដើម្បី​ក្លាយ​ជា​សេដ្ឋី

The Economist ក៏បានរកឃើញថា អ្នកជិតខាងរបស់អាមេរិក គឺប្រទេសម៉ិចស៊ិច ជាមធ្យម គ្រួសារមួយ ត្រូវចំណាយពេល ៣សតវត្ស ដើម្បីអាចរកប្រាក់បាន ១លានដុល្លារអាមេរិក។ ចំណែកនៅឯប្រទេស រ៉ូម៉ានី វិញ គឺត្រូវចំណាយពេលយូរជាងនេះទៅទៀត (ជាង ៣៥០ឆ្នាំ)។សម្រាប់អ្នកដែលមិន​ទាន់​យល់ ឬមិនអាចស្មានបាន អំពីរូបភាពនៃប្រាក់ ១លានដុល្លារ គេហទំព័រ The Economist បានអធិប្បាយថា ប្រសិនវាមានសុទ្ធតែក្រដាស ១០០ដុល្លារ នោះ ១លានដុល្លារ នឹងជាគំនរប្រាក់ដែលមានកំពស់ ១ម៉ែត្រ និងទម្ងន់ ១០គីឡូក្រាម៕ 

អត្ថបទ​សំខាន់ៗ ៖

ជនភៀសខ្លួនក្រីក្រ ក្លាយជាមហាសេដ្ឋី ក្រោយ Facebook ទិញ WhatsApp

ខ្លោចចិត្ត! បងប្អូនកូរ៉េ មួយជីវិត បានជួបគ្នាតែម្ដង

រកបានវាល់លានដុល្លារ ដោយសារដប ក្រឡុកសា្រ

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ VE/Economist