(អង់គ្លេស)៖ វាជាហេតុការណ៍បាញ់សម្លាប់ សភាជិកសភាដំបូងហើយគិតចាប់តាំងពីឆ្នាំ ១៩៩០ នៅចក្រភពអង់គ្លេស ដោយលោកស្រី Jo Cox សមាជិកសភាតំណាងឲ្យតំបន់ Batley និង Spen បានដួលដេកនៅលើដី បន្ទាប់ពីទទួលរង ការបាញ់ប្រហារដោយបុរសម្នាក់ នៅសង្កាត់ Birstall នៃទីក្រុង West Yorkshire ក្រោយមកប៉ូលិសក៏បានចាប់ខ្លួន ខ្មាន់កាំភ្លើងបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃនេះ។

/

សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់ BBC ថា មុននឹងការវាយប្រហារ គេបានលឺខ្មាន់កាំភ្លើងនោះ ស្រែកពីរដងថា «put Britain first!» មានន័យថាគិតគូអង់គ្លេសជាមុនសិន ហើយការបាញ់ប្រហារក៏ធ្វើឡើងតែម្តង។ លោក Brendan ស្វាមីរបស់លោកស្រី Cox និងជាអ្នកដែលតែងទទួលបានការរាប់អានពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron, លោក Jeremy Corbyn, និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានថ្លែងថាប្រពន្ធរបស់ លោកបានមានបំណងប្រមូលផ្តុំមនុស្ស ដើម្បីប្រឆាំងនឹងអ្នកដែលស្អប់ខ្លួន ប៉ុន្តែបែរជាជួបរឿងបែបនេះ។

/

/

នេះជាការវាយប្រហារសមាជិកសភា ដំបូងហើយគិតចាប់តាំងពីឆ្នាំ ១៩៩០ ដែលកាលណោះលោក Ian Gow បានស្លាប់ក្រោមស្នាដៃរបស់ក្រុមភេរវករ អៀរឡង់ខាងជើង។ សម្រាប់ខ្មាន់កាំភ្លើងដែលបានបង្កហេតុនាពេលនេះ ត្រូវបានចាប់ខ្លួននៅតាមផ្លូវផ្សារ ដែលនៅមិនឆ្ងាយពីបណ្ណាល័យ Birstall នោះទេ។ ខ្មាន់កាំភ្លើងត្រូវបានអ្នកស្គាល់ ហៅឈ្មោះថា Tommy Mair ហើយការបាញ់ប្រហារទំនងជាមានជាប់ទាក់ទងនឹងការខឹងសម្បាររឿងបោះឆ្នោត ធ្វើប្រជាមតិ ដែលចង់ដឹងថាតើអង់គ្លេស ចង់ចេញ ឬបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុបជាបន្តទៀត៕

/

/

ប្រភព​៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី