ភ្នំពេញ៖ គេហទំព័រដ៏ល្បី ឈ្មោះរបស់ពិភពលោក គឺ World of Top បានចុះផ្សាយថា ប្រទេសកម្ពុជា ជាប្រទេសក្រីក្រ ដែលមានកន្លែងកម្សាន្ត ស្រស់ស្អាត និង មានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរទស្សនា ។ខាងក្រោមនេះ គឺជា បញ្ជីប្រទេសក្រីក្របំផុតចំនួន ១០ ដែលមានទីកន្លែងជាច្រើនដ៏ស្រស់ស្អាត និងមានសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ លើពិភពលោក មកទស្សនា។

១. ប្រទេសកម្ពុជា

កម្ពុជាជាប្រទេសក្រីក្រមួយ ក្នុងចំណោមប្រទេសក្រីក្របំផុត នៅទូទាំងពិភពលោក ដែលមានចំណូលក្នុងស្រុកសម្រាប់ ប្រជាជនម្នាក់ក្នុង១ឆ្នាំ  ( GDP)   ចំនួន ជាង១ពាន់ដុល្លារ។ តំបន់មួយចំនួនក្នុងចំណោម តំបន់ទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរ ច្រើនបំផុត គឺប្រាសាទអង្គរ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក។

width=600

width=600

២. ប្រទេសឡាវ

ប្រទេសនេះ គឺជាដីគោក និងរួមមានដីភ្នំ ដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ មាន GDP សម្រាប់ប្រជាជន ចំនួន ១៣៩៩.២១ដុល្លារ។ តំបន់មួយចំនួនដែលអាចទាក់ទាញភ្ញៀវទេសចរណ៏ច្រើនបំផុតគឺ រូងថ្ម Pak Ou ដែលស្ថិតនៅលើច្រាំងនៃដងទន្លេមេគង្គ។ សេវាគ្រប់គ្រងការធ្វើដំណើរមានលក្ខណៈប្រសើរនៅប្រទេសនេះ សម្រាប់ការទៅកាន់ប្រាសាទវត្តភូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋាននៃភ្នំ Phu Kao ដែលជាតំបន់បុរាណវត្ថុដែលមិនអាចកាត់ថ្លៃមិនបាន។

width=600

width=600

៣. ប្រទេសស្រីលង្កា

ប្រទេសស្រីលង្កាមាន GDP ចំនួន ២៩២៣.១៣ ហើយមានភ្ញៀវទេសចរ ជាច្រើនតែងតែមកលេងនៅ Sijuriya Fort ដែលជាតំបន់ បេតិកភណ្ឌពិភពលោក របស់ប្រទេសនេះ។ នៅមានតំបន់ទេសចរណ៍ជាច្រើនទៀតដូចជា កោះUnawatuna  ដែលផ្តល់នូវទេសភាពដ៏ស្អាតអស្ចារ្យ ខណៈពេលដែលថ្មប៉ប្រះទឹក និងឧទ្យានជាតិ Yala  ដែលមានសត្វព្រៃដូចជា សត្វដំរី និងខ្លារខិន។

width=600

width=600

 ៤. ហ្សំបៀ (Zambia)

ហ្សំបៀ គឺជាប្រទេស ដែលមានទេសភាពនៃធម្មជាតិដ៏ល្អបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិកទាំងមូល។ GDP របស់ប្រជាជន អាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន ១៤៦៩.១២ដុល្លារ។ តំបន់មួយចំនួន ដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតមានដូចជា ទឹកជ្រោះ និងឧទ្យានជាតិ ១៩កន្លែង។

width=600

៥. ប្រទេសវៀតណាម

ប្រទេសវៀតណាម គឺជា ពិភពលោកនៃសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ។ ប្រទេសនេះស្ថិត ក្នុងចំណោមប្រទេសដែល ក្រីក្របំផុតក្នុងពិភពលោក ។ GDP របស់ប្រជាជនអាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន ១៥៩៥.៨១ដុល្លារ។ វាក៏ជាប្រទេស មួយដែលមានសុវត្ថិភាព នៅក្នុងទ្វីបអាស៊ី ផងដែរ។

តំបន់មួយចំនួនដែលទាក់ទាញ ភ្ញៀវទេសចរណ៍បំផុតមានដូចជា Nha Trang ដែលជារមណីយដ្ឋានមាត់សមុទ្រមួយ ព្រមទាំងតំបន់ Cu Chi ជាផ្លូវរូងក្នុងដី និង ភ្នំ Fansipan ដែលជាភ្នំដែលមាន កំពូលខ្ពស់បំផុតរបស់ ប្រទេសវៀតណាមស្ថិតនៅ ភាគនិរតីនៃប្រទេស។

width=600

width=600

៦. ប្រទេសហៃទី

ប្រទេសហៃទី ជាអកុសលក៏ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលក្រីក្របំផុតផងដែរ។  GDP របស់ប្រជាជនអាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន ៧៧០.៩៥ដុល្លាតែប៉ុណ្ណោះ។ តំបន់មួយចំនួនដែល ទាក់ទាញភ្ញៀវទេសចរណ៍ ច្រើនបំផុតក្នុងប្រទេសនេះ មានដូចជា Petionville និង Amiga ដែលជាកោះត្រូពិចដ៏សម្បូរបែប។

width=600

៧. ម៉ាដាហ្គាស្ការ

កោះនៅអាហ្រ្វិកមួយនេះ គឺជាតំបន់ដ៏សែនមនោរម្យ មួយនៃពិភពលោក។ GDP របស់ប្រជាជនអាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន ៩៧២.០៣ដុល្លា ។ កោះនេះមាន សម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងជាតំបន់មួយដែលមាន រុក្ខជាតិ និងសត្វព្រៃរាប់ពាន់ប្រភេទ ដែលសត្វទាំងនោះ មិនឃើញមាននៅកន្លែងណាផ្សេងទេ នៅក្នុងពិភពលោក។

width=600

៨. ប្រទេសកេនយ៉ា

ប្រទេសកេនយ៉ា គឺជាផ្នែកមួយនៃគោលដៅទេសចរណ៍ ដ៏ធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក ខាងកើត ដែលអាចផ្ដល់អត្ថប្រយោជន៍ពីរយ៉ាង សម្រាប់ទាំងពាណិជ្ជកម្ម និងទេសចរកម្សាន្ត បើទោះបីជា GDPរបស់ប្រជាជន ដែលអាចរកប្រាក់ចំណូល ក្នុងមួយឆ្នាំបានចំនួន៨៦២.២៣ដុល្លា ក៏ដោយ ។ ប្រទេសកេនយ៉ាក៏មានឆ្នេរសមុទ្រ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាត ហើយមានរមណីយដ្ឋានជាច្រើនស្ថិត នៅទីនោះ។ សម្រាប់ការទ្បើងភ្នំនិងការដើរកម្សាន្តនៅប្រទេសនេះ ភ្ញៀវទេសចរណ៍អាចទៅទស្សនានៅឯ ភ្នំប្រទេសកេនយ៉ា (ដែលវាគឺជាភ្នំដល់ខ្ពស់បំផុត លំដាប់ទីពីរនៅក្នុងទ្វីបអាហ្រ្វិក) និងភ្នំ Elgon ។

width=600

៩. កោះ Comoros

ប្រជុំកោះ Comoro គឺពិតជាតំបន់មួយដ៏ស្ងប់ស្ងាត់ និងស្រស់ស្អាតបំផុតនៃទ្វីបអាហ្រ្វិក។

កោះមួយចំនួនដែរទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុតរួមមាន កោះ Mketiនិង Malore ដែលផ្តល់ជូននូវឆ្នេរយ៉ាងល្អជាមួយ នឹងឱកាសសម្រាប់លេងកីឡាក្នុងទឹក។

width=600

១០. ហ្ស៊ីមបាវេហ្ស៊ីមបាវេ គឺពិតជាទិសដៅទេសចរណ៍ដល់ធំបំផុតនៅក្នុងទ្វីបអាហ្រ្វិកខាងត្បូងទាំងមូល។ ដោយសារតែ GDP របស់ប្រជាជនប្រទេសនេះក្នុងមួយនាក់ រកប្រាក់ចំនូលបានត្រឹមតែ ៧៨៧.៩៤ដុល្លាក្នុងមួយឆ្នាំទើបធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រជាងគេបំផុតនៅក្នុងពិភពលោក។

តំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៏មកលេងនៅក្នុងប្រទេសនេះរួមមាន ទឹកធ្លាក់Victoria និងទន្លេ Zambezi ៕

width=600

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល