កំពង់ស្ពឺ ៖ យុវជនម្នាក់ ដោយសារតែ លួចស្រឡាញ់ជាយូរណាស់មកហើយ និងមិន ដែលមានពេលសារភាពចេញពីក្រអៅបេះ ដូងនោះ ហើយក្រោយពីដឹងថា នារីដែលខ្លួន លួចស្រឡាញ់និងជិតធ្វើដំណើរទៅការនៅ ប្រទេសជប៉ុន ក៏បានដាច់ចិត្ដចាប់បង្ខំរួមរក្ស រហូតបានសម្រេច បើទោះបីនារីរងគ្រោះ បានប្រកែកនិងខំរត់ គេចខ្លួនយ៉ាងណាក៏ដោយ នោះ។ បើទោះបីការចាប់រំលោភបានសម្រេច ក៏ដោយ ប៉ុន្ដែយុវជនរូបនេះ បានជាប់អន្ទាក់ ពីសំណាក់សមត្ថកិច្ចមូលដ្ឋាន ដែលទៅឃាត់ ខ្លួន ក្រោយពីនារីរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅកាន់សមត្ថកិច្ច ចំពោះការបាត់បង់ព្រហ្ម ចារី ដែលមានបំណងទុកឱ្យប្ដីនៅថ្ងៃអនាគត នោះ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលបានចុះទៅឃាត់ខ្លួនជនល្មោភ កាមរូបនេះបានរៀបរាប់ថា ករណីរំលោភ ស្វេពសន្ថវៈបានសម្រេចខាងលើនេះ បាន កើតឡើងតាំងពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងចំការអំពៅ ក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដែល ជាតំបន់ដាច់ស្រយាល ។ បើតាមសមត្ថកិច្ចជនសង្ស័យល្មោភកាម ដែលត្រូវឃាត់ខ្លួនខាងលើនេះ មានឈ្មោះ តាំង គឿន អាយុ២៣ឆ្នាំ មានមុខរបរជាអ្នក បើករថយន្ដឱ្យក្រុមហ៊ុនចំការអំពៅ ដោយ ឡែកនារីរងគ្រោះ ដែលរងនូវភាពអាម៉ាស់ បាត់បង់ព្រហ្មចារី ដែលខំថែរក្សាតាំងពីក្មេង មកនោះ មានឈ្មោះអ.ស.អ អាយុ២២ឆ្នាំ ជាកម្មករធ្វើការនៅ ក្នុងក្រុម ហ៊ុន ចំការអំពៅ ជាមួយជនសង្ស័យ ហើយមានស្រុកកំណើត នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្ដ តាកែវ ហើយបច្ចុប្បន្ននារីរងគ្រោះស្នាក់នៅ ក្នុងទីស្នាក់ ការរបស់ក្រុមហ៊ុន ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុនារី រងគ្រោះ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៣ បានចេញពីធ្វើការហើយធ្វើដំណើរ ទៅផ្ទះអុំប្រុសម្នាក់ឈ្មោះពេជ្រ ដែលជា កម្មករ ធ្វើការជាមួយគ្នា ដើម្បីសុំស្នាក់នៅមួយយប់ អាងព្រឹកឡើងនិងធ្វើដំណើរបន្ដ មានការនៅ រាជធានីភ្នំពេញ ។ មិនទាន់បានចូលទៅក្នុង ផ្ទះផង គ្រាន់តែអង្គុយ លេងបានបន្ដិចស្រាប់ តែប្ដីប្រពន្ធនៃគ្រួសារខាងលើនេះ បានឈ្លោះ ប្រកែកគ្នារហូតដល់បោកចានបោកឆ្នាំង ដែល តាមប្រជាពលរដ្ឋនៅក្បែរនោះ បានប្រាប់ សមត្ថ កិច្ចថា គឺបណ្ដាលមកពីប្រពន្ធរបស់អុំ ពេជ្រ ប្រច័ណ្ឌនិងរូបនាងជាមួយប្ដីគាត់។ ដោយឃើញស្ថានភាពបែបនេះ ជនសង្ស័យ ដែលត្រូវជាក្មួយប្រុសរបស់អុំពេជ្រ ក៏ សុខ ចិត្ដជូននាងត្រឡប់ទៅផ្ទះ ដោយដឹកតាម ម៉ូតូ ។ ដោយសារតែជឿទុកចិត្ដ ព្រោះយល់ ឃើញថា ជាអ្នកធ្វើការនិងឃើញមុខគ្នាជា រៀងរាល់ថ្ងៃនោះ នារីរងគ្រោះ បានសុខចិត្ដ ធ្វើដំណើរតាមម៉ូតូទៅជាមួយជនសង្ស័យ។ ពេលកំពុងឌុបនារីរងគ្រោះ នៅតាមផ្លូវ គាប់ ជួននឹងពេលយប់ងងឹងផងនោះ និងម្យ៉ាងវិញ ទៀតពុំមាន នរណា មើលឃើញ ជនសង្ស័យ បានចាប់ផ្ដើមនិយាយសាសងផ្លែល្ហែមនៅ ពាក្យស្នេហា អមដោយការលូកលាន់ទៅលើ ខ្លួនប្រាណនារីរងគ្រោះ រហូតដល់និយាយ ត្រង់ៗថា សុំរួមរក្សទៀតផង ។ ប៉ុន្ដែបើទោះ បីមានការអង្វរក និងសន្យាថា ទិញទូរស័ព្ទ ដៃនិងឱ្យលុយ សម្រាប់ការធ្វើដំណើរទៅ រាជធានីភ្នំពេញនោះ នារីរងគ្រោះ នៅតែបដិសេធ ហើយបានរត់ចេញពីចង្កូមតណ្ហារបស់ ជនសង្ស័យ ។ ដោយសារតែយប់ងងឹតនិង មិនមាននរណាម្នាក់នៅកន្លែងកើតហេតុជន សង្ស័យ ដែលកំពុង មានអារម្មណ៍តណ្ហាក្រោម ជំនោររាត្រីកណ្ដាលព្រៃផងនោះ បានរត់ទៅ ចាប់អូសដៃនាងចូលទៅក្នុងចំការអំពៅ ដោយ ដៃម្ខាងចាប់ដៃរបស់នាង និងដៃម្ខាងទៀត សម្រាតសំលៀកបំពាក់របស់នាង ហើយធ្វើ សកម្មភាពចាប់រំលោភរហូតបានសម្រេច បើ ទោះបីស្មាម្ខាង ត្រូវបាននាងខាំមានស្នាមជាំ ក៏ដោយនោះ ក៏មិនគិតដែរ ពីព្រោះ តណ្ហា កំពុងពុះកញ្ជ្រោលដល់ក។ បន្ទាប់រំលោភបាន សម្រេចហើយនោះ នារីរងគ្រោះបានធ្វើ ដំណើរទៅផ្ទះរបស់ខ្លួន ទាំងក្ដីឈឺចាប់យ៉ាងខ្លាំង ហើយដោយ អត់ទ្រាំមិនក៏បានដាក់ពាក្យ បណ្ដឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន រហូតដល់ ចាប់ខ្លួនជនសង្ស័យរូបនេះតែម្ដងទៅ។

បើតាមសមត្ថកិច្ច ក្រោយពីការឃាត់ខ្លួន ហើយ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បី បញ្ជូនបន្ដទៅកាន់សាលា ដំបូងខេត្ដ កំពង់ស្ពឺ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។នៅចំពោះមុខ សមត្ថកិច្ច ក្នុងស្នងការ ដ្ឋាននគរបាលខេត្ដ ជនសង្ស័យរូបនេះបាន សារភាពនូវទោសកំហុសរបស់ខ្លួន ចំពោះ ការ ចាប់រំលោភនារីរងគ្រោះ ដោយសារតែ រូបគេ បានលួចស្រឡាញ់ជាយូរណាស់មក ហើយ និងម្យ៉ាងវិញទៀត ដឹងថា នារីរង គ្រោះនឹងធ្វើដំណើរទៅកាន់ប្រទេស ជប៉ុន នា ពេលឆាប់ៗខាងមុខនេះ ហើយខ្លាចអស់ឱកាសក៏ធ្វើសកម្មភាពចាប់រំលោភតែម្ដង ទៅ។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់សាលា ដំបូង ខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមនីតិវិធី៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល