ក្នុងរដូវភ្លៀងខ្យល់ ការស្លៀកពាក់ដោយមិនមានការរៀបចំ ឬប្រើប្រាស់សម្លៀកបំពាក់ត្រឹមត្រូវ ទៅតាមកាលៈទេសៈ អ្នកប្រហែលជានឹងត្រូវធុញទ្រាន់ ឬមានការមិនសប្បាយចិត្ត ដោយសារតែស្ថានភាពនៃអាកាសធាតុ។ប្រភេទខោ និងអាវខាងក្រោម ត្រូវបានគេយល់ថា ជាសម្លៀកបំពាក់ដ៏ស័ក្ដិសម សម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀងធ្លាក់។១/ ខោខ្លីលើជង្គង់នៅពេលមានភ្លៀងធ្លាក់ ខោវែងគឺជារបស់ដែលងាយសើមបំផុត ពិសេសគឺត្រឹមកំភួនជើងចុះក្រោម ព្រោះថា ពេលខ្លះអ្នកក៏ត្រូវដើរក្រោមទឹកភ្លៀង ហើយម្យ៉ាងទៀត បើទោះជាពាក់អាវភ្លៀង ក៏វាមិនអាចបិទបាំងរាងកាយទាំងស្រុងរបស់អ្នកនោះដែរ។ ដូច្នេះ ទោះជាអ្នកស្លៀកខោរឹបរាង ឬរ៉ូបរឹបយ៉ាងណា ក៏នៅតែអាចទទឺក។ ពេលនេះ ខោខ្លីលើជង្គង់ ឬសំពត់លើជង្គង់ គឺជាជម្រើសល្អបំផុត។
ប្រសិនអ្នកជានារីដែលមានចរឹតខ្លាំងក្លា មាំមួន គួរតែស្លៀកខោ ឬសំពត់ខ្លីលើជង្គង់ដែលមានលក្ខណៈក្រាស់រឹង ដូចជាក្រណាត់កាគីជាដើម។ ចំណែកនារីដែលទាន់សម័យ ល្អបំផុតគឺស្លៀកខោកូនកាត់រ៉ូប និងខោខ្លី បែបទន់ភ្លន់ ឬ skirt ។






២/ អាវ Tank topTank top គឺជាប្រភេទអាវគ្មានដៃ(ភាគច្រើនគឺអាចយឹត) ដែលអាចពាក់ជាមួយខោអ្វីក៏បាន។ ជាងនេះ ដោយសារតែគ្មានដៃ ដូច្នេះ Tank top ត្រូវបាននារីទាំងឡាយប្រើប្រាស់នៅពេលមានភ្លៀងធ្លាក់។ នៅពេលពាក់អាវ Tank top នេះ ជាមួយខោខ្លីលើជង្គង់ អ្នកនឹងមានអារម្មណ៍ថា មានភាពជឿជាក់ ខណៈចេញដើរក្រោមទឹកភ្លៀង ប៉ុន្ដែកុំភ្លេចពាក់អាវភ្លៀងផងណា៎!


ដោយ ៖ តារាប្រភព ៖ K14