ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ពេលកំពុងអង្គុយ សាសងផ្អែមល្ហែម ជាមួយ សង្សាររបស់ខ្លួន ស្រាប់តែលេច មុខយុវជន មួយក្រុមទៀត ប្រដាប់ដោយកាំបិត ទៅ ចាក់ចំដៃខាងឆ្វេង និងក្បាល រួចហើយគេច ខ្លួនបាត់ដោយសុវត្ថិភាព ។
យ៉ាងណាក៏ដោយ ចំពោះករណីបង្កអំពើ ហិង្សានិងបង្ករបួសស្នាមខាងលើនេះ មិនទាន់ ត្រូវបានសមត្ថកិច្ច បញ្ជាក់ពីមូលហេតុពិត ប្រាកដនោះឡើយ ប៉ុន្ដែប្រភព ព័ត៌មាន មួយ ចំនួនបានសង្ស័យថា រឿងនេះ បណ្ដាលមក ពីស្នេហាដណ្ដើមស្រីគ្នា ។
ករណីចាក់យុវជនខាងលើនេះ បណ្ដាល ឱ្យរងរបួសធ្ងន់ ពេលកំពុងអង្គុយសាសងជា មួយស្រីស្នេហ៍របស់ខ្លួន ដែលគេមិនស្គាល់អត្ដ សញ្ញាណនោះ បានកើត ឡើងកាលពីវេលា ម៉ោង៣និង៣០នាទីព្រឹកទាបភ្លឺថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៣ ស្ថិតនៅសួនច្បារកំសាន្ដ មុខកាស៊ីណូណាហ្គាវើល ក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន ។
យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍នេះ បានឱ្យដឹងថា យុវជនម្នាក់ដែល គេមិនទាន់ស្គាល់ឈ្មោះ បានអង្គុយជជែកគ្នា ជាមួយនារីម្នាក់ ដែលគេដឹងថា ជាស្រីស្នេហ៍ របស់ខ្លួន។ ពេលកំពុងអង្គុយសាសងពាក្យ សំដីដ៏ផ្អែមល្ហែមនោះ ស្រាប់តែលេចមុខយុវ ជនបង្កមួយក្រុម បានមកវាយនិងចាក់ទៅ លើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់នៅ នឹងកន្លែងតែម្ដង រួចហើយជនបង្កទាំងនេះ បានរត់គេចខ្លួនបាត់ ។
បើតាមសាក្សី ក្រោយពេលកើតហេតុ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចមលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ ហើយជួយដឹកជន រងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បី ជួយសង្គ្រោះ រីឯក្រុមបង្កវិញ ស្ថិតក្រោមការ ស្រាវជ្រាវ និងតាមប្រមាញ់របស់សមត្ថកិច្ច នៅពេលដែលសាកសួរព័ត៌មាននិងមូលហេតុ ពាក់ព័ន្ធ ពីជនរងគ្រោះនោះ ។
គួរបញ្ជាក់ថា យុវជនមួយចំនួន បានជួប គ្រោះថ្នាក់ផ្សេងៗ ដូចជា ត្រូវបានចោរប្លន់ ម៉ូតូ គំរាម យកទ្រព្យសម្បត្ដិនិងវាយបណ្ដាល ឱ្យរងរបួស នៅពេលដែល យុវជនទាំងនេះ ដោយសារមិនបានគិតដល់ពេលវេលានិងសន្ដិ សុខ ខណៈដែលរូបគេបាននាំសង្សារ ឬក៏ស្រី សំណព្វចិត្ដទៅសាសង និងអង្គុយជជែកគ្នា នៅកន្លែងស្ងាត់និងរហូតដល់យប់ជ្រៅ ។
កាលពីពេលកន្លងទៅ នៅតាមបណ្ដាខណ្ឌ ជាយរាជធានីភ្នំពេញ មានករណីប្លន់ម៉ូតូនិង វាយយកទ្រព្យសម្បត្ដិពីគូសង្សារ រហូតដល់ ស្លាប់និងរបួស នៅពេលដែល ពួកគេទាំងនេះ ឈប់ម៉ូតូ ដើម្បីជជែកគ្នា ដោយមិនបានគិត ពីកន្លែងនោះថា មានសុវត្ថិភាពគ្រប់គ្រាន់ឬ មួយយ៉ាងណានោះ ។ ដូច្នេះតាមរយៈហេតុការណ៍ ដែលកើតឡើងកន្លងទៅ បណ្ដាយុវជន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទីតាំង និងពេលវេលា ណាត់ជួបជាមួយសង្សាររបស់ ខ្លួន បើមិនដូច្នេះទេ ច្បាស់ជាជួបបញ្ហានេះ ជាមិនខាន ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល