អ្នកមើលថែកូនឆ្កែ ៣ នាក់ត្រូវបានជាប់គុកក្រោយពេលដែលគេរកឃើញថាបានលួចកប់កូនឆ្កែ២ ក្បាលទាំងរស់នៅក្នុងដីសួនច្បារ។/ប្ដីប្រពន្ធ James និង Lorraine Perks ជាមួយនឹងម្ចាស់ផ្ទះ Stephen Jenkins ត្រូវបានគេឃុំខ្លួន២៥ សប្ដាហ៍និងមិនអនុញ្ញាតអោយចិញ្ចឹមសត្វមួយជីវិតដោយសារតែអំពើឃោរឃៅរបស់ពួកគេអ្នកទាំង ៣ នេះគឺជាអ្នកស្រុក Tamworth, Staffordshire ដែលធ្លាប់ត្រូវបានគេដាក់ទោស ១០ ដងមកហើយដោយសារអំពើឃោរឃៅលើសត្វ កាលពីមុនៗមក។ក្រុមប៉ូលីសបានរកឃើញមានកូនឆ្កែ ១៥ ក្បាលនិងឆ្កែធំៗ ៩ ក្បាលផ្សេងទៀតនៅក្នុងផ្ទះដែលគេស្នាក់នៅហើយក៏ជាកន្លែងដែលពួកនេះសម្លាប់និងធ្វើបាបសត្វយ៉ាងឃោរឃៅផងដែរ។ ប៉ូលីសស៊ើបអង្កេតក្នុងរឿងនេះបានអោយដឹងថាក្នុងផ្ទះនោះពិតជាស្មោគរោគមែនទែន៕

ដោយ៖ ម៉ូកាប្រភពពី៖ Telegraph