អង់គ្លេស៖ តាមការអោយដឹពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីព្រឹកថ្ងៃ១៤ វិច្ឆិកានេះថា ចោរចិត្ដសឿងម្នាក់ ត្រូវប៉ូលីសចាប់ញ៉ាត់គុក ខណៈដែលចោរនោះ បានដកកំាបិតសស្ញាច មុតស្រិបថានឹងកាប់ទៅលើអ្នកលក់ដូរក្នុងហាងម្នាក់ តែមិនទាន់បានកាប់ផង ត្រូវក្រុមប៉ូលីស ធ្វើការឃាត់ខ្លួន។

ប្រភពខាងលើបានអោយដឹងថា ការប៉ុនប៉ងកាប់ទៅលើម្ចាស់ហាងនេះ បានកើតឡើងក្នុងហាងមួយ ស្ថិតក្នុងតំបន់ Braunton ក្រុង Devon ប្រទេសអង់គ្លេស។ តាមការអោយដឹងពីក្រុមប៉ូលីស ដែលបានដក់ស្រង់សម្ដីពីម្ចាស់ហាងនោះថា ក្រុមចោរគឺមានគ្នាពីរនាក់ បានបិទមុខ នឹងប្រដាប់ដោយកាំបិតខ្លីៗ ដែលមានសភាពសស្ញាច និងមុតខ្លាំង។ ក្រុមប៉ូលីសបានបន្ដថា ដំបូងឡើយ ក្រុមចោរគ្រាន់តែគំរាមយកប្រាក់ តែក្រោយមកបែរជាមិនចង់យកប្រាក់វិញ ហើយចង់តែកាប់ម្ចាស់ហាងតែម្ដង។


គួររំលឹកផងដែរថា ហាងភាគច្រើន ក្នុងតំបន់ Braunton ក្រុង Devon នេះ គឺតែងតែត្រូវបានចោរចូលលួចរបស់របរជាញឹកញាប់ តែត្រូវបានម្ចាស់ហាង ឬអ្នកជំនួយការក្នុងហាង ហ៊ានតដៃវាយគ្នាជាមួយចោរ ជាញឹកញាប់ ដូច្នេះការដែលរកកាប់នេះ ប្រហែលអាចជារឿងគំនុំ ឬក៏ការគំរាមផងក៏មិនដឹង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមចោរម្នាក់ត្រូវបានប៉ូលីសចាប់បានដែលនឹងត្រូវធ្វើសំណុំបែបបទ ដើម្បីបញ្ជូនទៅកាន់តុលាការកាត់ទោស៕
ដោយ៖ មឿនប្រភព៖ newsday