កាលពីថ្ងៃទី ១៩មេសា កងទ័ពរបស់កោះតៃវ៉ាន់បានធ្វើការហ្វឹកហាត់ផ្នែក ចុះប្រយុទ្ធពីអាកាស និងវិធីទប់ទល់នឹងការចុះប្រយុទ្ធពីអាកាស ដែលជាផ្នែកសំខាន់នៃសមយុទ្ធHan Kuang 28 ។
នៅក្នុងសមយុទ្ធនេះ តៃវ៉ាន់បានប្រមូលទ័ពឡើងដល់ ១.៣០០នាក់ ក្នុងនោះមានទាហានពិសេសចំនួន ៨នាក់ជានារី។
អាវុធ និងសម្ភារៈយោធាដែលត្រូវបានគេប្រើប្រាស់ក្នុងសមយុទ្ធនេះ មានដូចជា រថពាសដែកធុនស្រាល M41D , រថយន្ដប្រឆាំងរថពាសដែក, ឧទ្ធម្ភាគចក្រ OH-58D ការពាររថក្រោះដឹកទាហាន M113 , រថពាសដែក V150 និងក្បាលបាញ់កាំជ្រួចចលតជាដើម។ល។








ដោយ ៖ សូរីយ៉ាប្រភព ៖ Xinhua