កីឡាការិនីហែលទឹកកម្ពុជា ហែម ថុនវិទីនី ក្នុងព្រឹត្តិការណ៍ហែលទឹក អូឡាំពិកលើកទី៣០នៅទីក្រុងឡុងដ៍ បាន បំបែកឯតទគ្គកម្មចាស់របស់គេបានសម្រេចគឺ ៣០វិនាទី ៤៤ភាគរយ ខណ:ឯតទគ្គកម្មចាស់របស់គេមាន ៣០ វិនាទី៥៥ភាគរយ កាលពីនៅឆ្នាំ២០០៩នៅទីក្រុងរ៉ូម ប្រទេស អ៊ីតាលី លើចម្ងាយ៥០ម៉ែត្រ។


ប្អូនស្រី ហែមថុន វិទីនីដ៏ស្រស់ស្អាត
លោកហែម ថុន ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក និងជាគ្រូរបស់កីឡារិនីផងនោះ បានមានប្រសាសន៍ថា «ទម្រាំ គេអាចបំបែកបានគេបានខិតខំហ្វឹកហាត់យ៉ាងខ្លាំងហើយសង្ឃឹមថាស៊ីហ្គេមនៅភូមាឆ្នាំក្រោយគេនឹងបំបែកបានទៀតមិនខាន»។
បើតាមលោក ហែម ថុន ដដែលបានមានប្រសាសន៍ទៀតថា«យើងពិតជាមិនអាចរកបានមេដាយក៏ពិតមែន តែយើងបានឈ្នះ គេចំនួន១៦ប្រទេសក្នុងចំណោម៧២ប្រទេសដែល ចូលរួមក្នុងវិញ្ញាសានេះ ហើយក្នុងសេរីទី៣វិញ យើងបានលេខ២ ក្នុងចំណោម ៨ប្រទេស លើចម្ងាយ៥០ម៉ែត្រ វិញ្ញាសារបៀបហែលដោយសេរី(Free style)ស្រ្តីដូចគ្នា៕
ដោយ៖ សិលាប្រភព៖ nocc