ព័ត៌មានរូបភាព ៖ តើលោកអ្នក ដែលជាទស្សនិកជនទាំងអស់គ្នា ធ្លាប់ដែលដឹងឬអត់ហ្នឹង ថាតើ នៅលើពិភពលោកយើងនេះ បេក្ខភាព ដែលជាប្រទេសមាន មូលដ្ឋានទ័ពធំជាងគេ លើលោក បានទៅប្រទេសណានោះ ។   ដោយឡែក  មកទល់នឹងខណៈនេះ  មិនចាំបាច់ ឆ្ងល់អ្វីច្រើនទៀតនោះទេ ពោលគឺ ចាំទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ  ធ្វើការរាយការណ៍ ប្រាប់ នោះគឺ បានទៅលើ សហរដ្ឋអាមេរិក​ ដែលជាបេក្ខភាពប្រទេស មានមូលដ្ឋានទ័ពធំ ជាងគេបង្អស់នៅលើសកលលោកយើងនេះ ។

ខណៈមានឈ្មោះថា មូលដ្ឋានទ័ព Fort Bragg វាត្រូវបានគេរកអោយឃើញថា ជាបេក្ខភា ពមូលដ្ឋានទ័ពធំជាងគេបង្អស់ ស្របពេលដែលវាមានវត្តមាន  នៅក្នុងក្រុង  Fayetteville នារដ្ឋ North Carolina សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ មូលដ្ឋានទ័ពមួយនេះ បានផ្ទុកសមាជិកជាពលទាហានដល់ទៅ ២៣៨,៦៤៦  នាក់ ខណៈមានផ្ទៃដីដល់ទៅ១៦៣,០០០ហិចតា ។  ដើម្បីអោយជ្រាបកាន់តែច្បាស់  ថាតើ  ទិដ្ឋភាពរួមនៃមូលដ្ឋានទ័ពដ៏ធំជាងគេរបស់ពិភពលោកមួយនេះ     មានសភាពយ៉ាងណានោះ  តាមដានទស្សនាបណ្តារូបភាពដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះបន្តិចទៅ ៖

width=431

width=430

width=430

width=431

width=430

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ