កាលពីពេលថ្មីៗកន្លងទៅនេះ មានវីដេអូអប់រំដ៏ល្អមួយត្រូវបានគេបង្ហោះនៅលើ Youtubeហើយវាក៏ទទួលបានការគាំទ្រ ដោយមានការចូលរួមទស្សនា និងផ្តល់មតិជាច្រើនផងដែរ។

វីដេអូអប់រំនេះ បានធ្វើឡើងនៅប្រទេសរុស្ស៊ី។ វាត្រូវបានគេប្រមូលផ្តុំបញ្ចូលគ្នា នូវវីដេអូសកម្មភាពល្អៗជាច្រើន ដែលថតបានតាមរយះកាមេរ៉ាសុវត្ថិភាពបំពាក់នៅរថយន្ត។ នៅរាល់សកម្មភាពក្នុងវីដេអូទាំងនោះ សុទ្ធតែបង្ហាញពីទឹកចិត្តដ៏ល្អប្រពៃ នៃការចេះជួយទុក្ខធុរៈគ្នារវាងមនុស្ស និងមនុស្ស នៅពេលកំពុងចរាចរនៅលើដងផ្លូវ ដូចជា ចេះយោគយល់អធ្យាស្រ័យនៅពេលបើកបរ, ចេះចុះជួយដឹកដៃអ្នកដំណើរថ្មើរជើងឆ្លងផ្លូវ ដែលពួកគាត់ភាគច្រើនជាមនុស្សចាស់ ជនពិការ និងកូនក្មេង មានការពិបាក ក៏ដូចជាធ្វេសប្រហែស ក្នុងការឆ្លងផ្លូវពេលកំពុងមានយានយន្តចរាចរច្រើន, ចេះចុះទៅជួយបោសព្រិលចេញពីស្តុបរថយន្ត ដែលបានជាប់យ៉ាងក្រាស់ មិនអាចឲ្យរថយន្តបើកបរពីក្រោយមើលឃើញភ្លើងសញ្ញូ ងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរ...ជាដើម។

/

ទង្វើទាំងអស់ដែលមាននៅក្នុងវីដេអូខាងក្រោមនេះ សុទ្ធតែជាទង្វើដ៏ល្អនៅក្នុងសង្គមរស់នៅរបស់មនុស្សយើង ជាពិសេសនៅក្នុងពេលបើកបរលើដងផ្លូវ ដែលគួរតែយើងទាំងអស់ ដែលជាប្រជាជាតិ ពោរពេញដោយទឹកចិត្តមនុស្សធម៌ ចេះជួយទុក្ខធុរៈគ្នា យកតម្រាប់តាម ដើម្បីចូលរួមលើកតម្កើននូវភាពថ្លៃថ្នូរដល់សង្គមជាតិ និងខ្លួនឯងផ្ទាល់ ក៏ដូចជារួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកំពុងតែសម្លាប់ជីវិតមនុស្សជាច្រើន គ្មានត្រាប្រណី ជារៀងរាល់ថ្ងៃផងដែរ។

សូមទស្សនាវីដេអូអប់រំ ដ៏ល្អប្រពៃខាងក្រោមនេះ ទាំងអស់គ្នាណា ៖

ការចេះយោគយល់អធ្យាស្រ័យគ្នា ចេះជួយទុក្ខធុរៈគ្នា គឺជាទង្វើដ៏ល្អប្រពៃ ដែលផ្តល់មកខ្លួនវិញនូវការគោរពរាប់អាន រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខសន្តិភាព៕

ដោយ៖ សិលាវីដេអូ៖ youtube