បន្ទាយមានជ័យ ៖ នាងក្រមុំវ័យ ២១ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួន ក្រោយពីដឹងថា មិត្តប្រុសរបស់នាងមានស្រីថ្មី និងជិតរៀបការចោល នាងបានជ្រើសរើសយក ការចងកធ្វើអត្តឃាត ដើម្បីបញ្ចប់ទុក្ខលំបាកក្នុងចិត្ត កាលពី វេលាម៉ោង ៥ល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិចំបង់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក កឹម ចំរើន មេបញ្ជាការអាវុធហត្ថ (អ.ហ) ស្រុកម៉ាឡៃ បានឲ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នេះថា ជនរងគ្រោះមានឈ្មោះ អឿន លីតា ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានចងកសម្លាប់ខ្លួន នៅលើផ្ទះរបស់នាង។

សមត្ថកិច្ចដដែលបានបន្តថា មុនពេលកើតហេតុ នាងក្រមុំរូបនេះមានវិបត្តិផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ព្រោះនាងបាន បែកបាក់ពីសង្សារ ជាទីស្រលាញ់ ដោយខាងប្រុសគេជិតរៀបការចោល។ នៅកន្លែងកើតហេតុសមត្ថកិច្ចបាន រកឃើញលិខិតមួយ ច្បាប់សរសេរដោយដៃស្ត្រី ខាងលើ ដែលនាងបានសរសេរមុនពេល ដែលនាងចងក សម្លាប់ខ្លួន។

សំបុត្រមួយច្បាប់នោះ បានសរសេថា រវាងយើងបានត្រឹមជាសង្សារ យ៉ាងណាក៏មិនអាច លើសពីនេះដែល ហើយជឿជាក់ចង់ជួប ចង់ថែរ ចង់នៅក្បែរ តែបានត្រឹមក្បែរក្នុងរយៈពេលខ្លី ស្រលាញ់ខ្លាំងបានត្រឹមតែជាសង្សារ សិទ្ធិរៀបការបានទៅអ្នកដទៃ ស្រលាញ់គ្នាចុងក្រោយបាន ត្រឹមតែអាល័យ គ្មានថ្ងៃអូនបានធ្វើជាប្រពន្ធបងទេ ។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ រួចរាល់ឃើញថា សពនាងក្រមុំខាងលើពិតជា ចងកសម្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល