ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ក្រុមអ្នកធ្វើ  ដំណើរ កំសាន្ត ជនជាតិចិន ចំនួន ៣០០ នាក់ បាន លុបចោល គម្រោងដំណើរកំសាន្តរបស់ខ្លួន ទៅកាន់ ប្រទេស កូរ៉េខាងត្បូងក្រោយពីពួកគេមានការ ព្រួយបារម្ភជាខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ ថាមានពលរដ្ឋ កូរ៉េខាងត្បូង ២ នាក់បានស្លាប់ បាត់បង់  ជីវិត  ដោយ  សារតែ ជម្ងឺ  ផ្លូវ  ដង្ហើម ពី មជ្ឈឹម បូព៌ា  Mers  (  Middle East Respiratory Syndrome) ។

អាជ្ញាធរ កូរ៉េខាងត្បូង នៃថ្ងៃនេះ បាន  អះអាង អោយ ដឹងថា ករណីស្លាប់    មនុស្ស ២ នាក់ នៃវីុរស Mers លើកនេះ គឺជាករណីដំបូង ក្នុង   ចំណោមអ្នកឆ្លងមេរោគ Mers ចំនួន ២៥ នាក់ នៅទូទាំងប្រ ទេស ។ ជនរងគ្រោះស្លាប់ដំបូងគេ ទាំង ២ នាក់ គឺជា ជនរងគ្រោះ ដែលស្នាក់នៅមន្ទីរពេទ្យតែមួយ ជាមួយនឹងបុរស វ័យ​៦៨ ឆ្នាំម្នាក់ ដែលគេមានជំនឿជាក់ អោយដឹងថា បានពាំនាំ វីរុសឆ្លងមួយនេះ  ចូលទឹកដីប្រទេសកូរ៉េ ពីការធ្វើដំណើរ កំសាន្ត នៅ Saudi Arabia នៃសហព័ន្ធអារ៉ាប់ កាលពីអំឡុង ខែមុន ។

/

ទីភ្នាក់ងារទេសចរណ៍កូរ៉េខាងត្បូង  Hana  អោយ ដឹងថា  ហោច ណាស់ ភ្ញៀវទេសចរ ជនជាតិចិន ចំនួន ៣០០ នាក់ បានលុបចោល គម្រោងដំណើរកំសាន្តរបស់ខ្លួន មកកាន់ ប្រទេស កូរ៉េខាងត្បូង ខណៈពួកគេមាន ភាព ភ័យខ្លាច ជាខ្លាំង ចំពោះវីរុសផ្លូវដង្ហើម Mers ។ គួរបញ្ជាក់ថា ក្នុងចំណោម ពលរដ្ឋកូរ៉េ ទាំង ២៥ នាក់ ដែលបានឆ្លងវីរុស Mers នោះលោក Kim គឺជាបុគ្គលម្នាក់ ដែលបានឆ្លង រួច ធ្លាក់ ខ្លួន ឈឺ បន្ទាប់ពីធ្វើដំណើរដល់ ទឹក ដី ប្រទេសចិន នៃ ខេត្ត Guangdong    របាយការណ៍ បញ្ជាក់ អោយដឹងថា ឪពុក និងបងប្អូនស្រី លោក Kim កំពុងតែមានវត្តមាននៅ កូរ៉េនោះ ក៏បានឆ្លង វីរុសនេះដូចគ្នាដែរ ។

បច្ចុប្បន្នភាព លោក Kim កំពុងតែមានវត្តមាននៅប្រទេសចិន នោះ ត្រូវ  បានគេដាក់អោយនៅដាច់ ដោយឡែក ។ លោក Kim បានធ្វើការបដិសេធទៅនឹងការលើកឡើង  ថាលោកព្យាយាមលាក់បាំង ស្ថានភាពជម្ងឺរបស់ខ្លួនទៅ   កាន់មន្រ្តី  នៅ ឯអាកាសយានដ្ឋាន អន្តរជាតិ ហុងកុង ដោយគាត់បាន លើកឡើងអោយដឹងថា មន្រ្តីទាំងនោះ ពុំបានសួរ អ្វីទាក់ទិននឹងវីរុស Mers នោះទេ ពោល គ្រាន់តែ ចោទសួរសំនួរឡើង ថា  Do  you  have any cold-like symptoms? Have you visited a hospital before coming here? Nothing about [Mers]. Uhh. ។ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានរដ្ឋ ចិន ស៊ិនហួរ អោយដឹងថា ស្ថានភាពជម្ងឺលោក Kim កាន់តែមានសភាពធ្ងន់ធ្ងរ បន្ទាប់ពី ពិនិត្យនិង រកឃើញ ថាលោក ពិតជាបានឆ្លងវីរុស Mers ពិតប្រាកដមែន នៅថ្ងៃសុក្រ កន្លងទៅនេះ ៕

- អាន ៖ Mers ជម្ងឺផ្លូវដង្ហើម សម្លាប់មនុស្ស ២ នាក់ហើយ នៅអាស៊ី ខណៈ បន្តការរាតត្បាត

ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស