Galaxy S4 នឹងបង្ហាញខ្លួនជាមួយ Feature ថតរូប panorama ផ្ទាល់ខ្លួនរបស់ Samsung ដែលមានឈ្មោះ 360 Photo ទន្ទឹមនឹងនោះពាក្យចចាមអារាម ស្តីពីរឿងដែល Samsung បង្កើនការអភិវឌ្ឍន៍ Application S Orb នៅតែបន្តលេចចេញ។
តាមប្រភពពី PhoneArena, S Orb នឹងមានមុខនៅលើ Galaxy Note III ដំបូងគេ។ ប្រហែលជា Samsung មិនបានបង្ហាញអ្វីទាំងអស់ដែលខ្លួនមាន នៅលើ Galaxy S4 និងដើម្បីទុកផ្នែកខ្លះ សំរាប់បង្កើនភាពកាន់តែល្អសក្តិសមមួយដល់ phablet ដ៏ពេញនិយមរបស់ខ្លួន។
ជាងនេះទៅទៀត S Orb វាក៏ជាឈ្មោះមួយដែលស្តាប់ទៅ សមហេតុផលមួយដែរ បើប្រៀបជាមួយបណ្តាឈ្មោះដែល Samsung បានបង្ហាញពេលមុន ដូចជា S Health រឺ S Calendar។
កម្មវិធីថតរូបនេះ នឹងបន្តដំណើរការ នៃការដកចេញជាបណ្តើរៗ កម្មវិធីរបស់ Google ពី Samsung ដោយការប្រើប្រាស់ Applicatin ដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់នៅលើ បណ្តាឧបករណ៍ របស់ Samsung ជំនួសឲ្យបណ្តា Application ដែលមានស្រាប់នៅលើ Android៕
ដោយ៖ សិលាប្រភព៖ VReview