ក្មេងស្រីជំទង់ម្នាក់ត្រូវបានឪពុកម្ដាយរបស់ខ្លួនសម្លាប់ដោយសារតែគេមានជីវិតទោរទន់ទៅតាមវប្បធម៍លោកខាងលិច។
ជនរងគ្រោះនាង Shafilea Ahmed
ដោយសារតែឪពុកម្ដាយជាជនជាតិប៉ាគីស្ថានដែលប្រកាន់ជីវិតបែបបុរាណទោះបីជាខ្លួនបានមករស់នៅចក្រភពអង់គ្លេសក៏ដោយ។ Shafilea ជាក្មេងស្រីរងគ្រោះបានបាត់ខ្លួនកាលពី ៩ ឆ្នាំមុនដោយមិនមានពន្លីតែក្រោយមក ៩ ឆ្នាំរឿងក្ដីមួយនេះបានបែកការដោយប្អូនស្រីរបស់នាងគឺAlesha Ahmed បានសម្រេចចិត្តថានឹងប្រាប់រាល់រឿងដែលបានកើតឡើងដល់ប៉ូលីស។ រឿងពិតគឺ Iftikhar Ahmed ជាឪពុកនិង Farzana Ahmed ដែលជាម្ដាយបានសម្លាប់នាង Shafilea Ahmedដែលជាកូនដោយសារតែនាងចង់បានជីរិតដូចជាប្រជាជនលោកខាងលិច។
នាង Alesha Ahmed ប្អូនស្រីរបស់នារីរងគ្រោះ
ចំពោះបញ្ហានេះនាង Alesha បានប្រាប់រឿងពិតថាបងស្រីរបស់ខ្លួនចង់បន្តការសិក្សានៅសាលកវិទ្យាល័យដោយជ្រើសរើសយកជំនាញផ្នែកច្បាប់ និងចង់បានមិត្តប្រុសមួយ ក៏ដូចជាចង់មានការងារក្រៅម៉ោងធ្វើ ដែលនិយាយទៅគឺរស់នៅជាជីវិតប្រជាជនលោកខាងលិចមួយ។តែសម្រាប់ឪពុកម្ដាយរបស់គេមិនចង់អោយកូនស្រីធ្វើបែបនេះនោះទេ។ គឺពួកគេចង់អោយកូនរបស់គេត្រលប់ទីប៉ាគីស្ថានវិញហើយរៀបការ នៅផ្ទះបំពេញការងារផ្ទះជាស្រី្តតាមទំលៀមទំលាប់របស់ប៉ាគីស្ថាន។ ដោយសារតែមានការប្រកែកគ្នា ឪពុកម្ដាយរបស់នាងបានសម្លាប់នាងចោលនៅនឹងមុខរបស់នាង Alesha ដែលជាប្អូនផ្ទាល់ដើម្បីជាមេរៀនមួយដល់កូនស្រីប្អូនកុំអោយយកតម្រាប់តាមបងបើចង់សុខខ្លួន។ ក្រោយមកពុំមាននរណាដឹងទេថានាងត្រូវបានគេសម្លាប់ គេគ្រាន់តែដឹងថានាងបានបាត់ខ្លួនតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ ៩ ឆ្នាំដែលប្អូនស្រីរបស់នាងសម្រេចចិត្តធ្វើខ្លួនអោយក្លាហានក្នុងការចេញ បកស្រាយរឿងពិតនិងរកយុត្តិធម៌ដល់បងស្រី។ ហើយចំពោះប្ដីប្រពន្ធមួយគួនេះកំពុងតែរងការចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុននៅតុលាការ។

ប្ដីប្រពន្ធដែលគេសង្ស័យថាបានសម្លាប់កូនស្រីរបស់ខ្លួន
ដោយ៖ វឌ្ឍនាប្រភពពី៖ Dailymail