(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ៥៣នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កឡើងជាទឹកជំនន់ដ៏អាក្រក់ នៅតំបន់ Gilgit Baltistan ខេត្ត Kyber Pakhtunkhwa ភាគខាងជើងប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយមុននេះ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។

/

ចំពោះតំបន់ក្នុងខេត្ត ដែលស្ថិតនៅក្បែរទីក្រុងប៉េសាវ៉ា នោះគឺទទួលរងគ្រោះខ្លាំងជាងគេ ដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ទទួលរងការបំផ្លាញ។ ផ្នែកមួយចំនួននៃខេត្ត Kyber Pakhtunkhwa បានទទួលរងទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ថ្នល់ និង លំនៅដ្ឋាន ព្រមទាំងតូបលក់ដូរ របស់ប្រជាជនផងដែរ។

នេះជាហេតុការណ៍ដ៏ចម្លែកមួយ​ នៃភ្លៀងធ្លាក់បង្កជាទឹកជំនន់ដ៏អាក្រក់ ស្របពេលដែលពិភពលោក ទាំងមូលកំពុងតែទទួលរងគ្រោះរាំងស្ងួត មិនធ្លាប់មាននោះ៕

/

/

/

 

ប្រភព ៖ ប៊ីប៊ីស៊ី និងស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី