នៅគ្រាដែលបុណ្យចូលឆ្នាំ ប្រពៃណីចិន - វៀតណាម ខិតជិតមកដល់ នៅពេលដ៏ខ្លីខាងមុខនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា ជាពិសេសជនជាតិខ្មែរដែលជាប់សែស្រឡាយចិន បាននាំគ្នាអបអរសារទរ សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំដែលជាបុណ្យប្រពៃណី ទំនៀមទំលាប់មួយ ដែលគេប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ពីសំណាក់ជនជាតិចិន - វៀតណាម ឬ ប្រជាជនទូទាំងពិភពលោក ។
មិនថាតែមន្រ្តីរាជការ ឬ ប្រជាជនសាមញ្ញ ដែលកំពុងតែអបអរ ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន - វៀតណាម នៅក្នុងប្រទេសខ្មែរនោះទេ សូម្បីតែ នាយករដ្ឋមន្ត្រីថៃលោកស្រី យីង ឡាក់ ក៏បានចូលរួមអបអរសារទរ ក្នុងឱកាសពិធីបុណ្យ ដ៏ធំមួយនេះដូចជា ប្រជាពលរដ្ឋថៃ ដែលជាប់សែស្រឡាយចិនទូទៅផងដែរ ។
ជាក់ស្តែងតាមរយៈ គេហទំព័រទំនាក់ទំនងសង្គម Facebook របស់លោកស្រី យីង ឡាក់ បានបង្ហោះរូបថត របស់លោកស្រី ដែលមានរូបសម្រស់ ស្អាតជាមួយសម្លៀកបំពាក់ កូនចៅចិន ដែលមើលទៅស័ក្តិសមឥតខ្ចោះថា ជនជាតិថៃជាប់សែស្រឡាយចិន ។



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល