ទីស្នាក់ការរបស់ Apple ត្រូវបាន Tim Cook វាយតម្លៃថា នឹងជាអាគារបៃតងបំផុត នៅលើពិភពលោក ហើយវាកំពុងតែលេចចេញជារូបរាងឡើង បន្តិចម្ដងៗ។

កាលពីពេលកន្លងទៅថ្មីៗនេះ វីដេអូមួយ ត្រូវបានថតដោយយន្ដហោះគ្មានមនុស្សបើក មានឈ្មោះថា Tarot 680 Pro Hex ដែលបំពាក់កាមេរ៉ា GoPro Hero 4 បានឧទ្ទេសនាមដល់ទស្សនិកជនទូទាំងពិភពលោក នូវរូបភាពថ្មីបំផុត នៃ “ទីស្នាក់ការថាសហោះ” ដែលជាកន្លែងធ្វើការថ្មីរបស់បុគ្គលិក Apple នៅ Cupertino ក្នុងរដ្ឋកាលីហ្វរញ៉ា អាមេរិក។

បើតាមវីដេអូដែលមានរយៈពេល ៣នាទីនេះ យើងអាចស្រមៃឃើញអំពីទិដ្ឋភាពពិតខ្លះៗរបស់ទីស្នាក់ការថ្មីនេះក្រុមហ៊ុន Apple នាអនាគត។ ស្ថិតក្នុងទីក្រុងដែលមានដើមឈើច្រើន និងត្រូវបាន Tim Cook វាយតម្លៃថា ជា “អាគារបៃតងបំផុតក្នុងលោក” ទីស្នាក់ការថ្មីរបស់ Apple នេះ ប្រាកដជានឹងធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅពេលវាត្រូវបានគេសាងសង់រួចរាល់។

ដើម្បីបានយល់ច្បាស់ សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីរូបភាពថ្មីៗបំផុត នៃទីស្នាក់ការរាង UFO របស់ Apple ៖
ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ RT/Youtube