នៅក្នុងពិធីមួយ កាលពីសប្ដាហ៍មុននេះ កាន លូលូ បានបង្ហាញខ្លួនក្នុងឈុតខ្មៅ ហាក់ដូចមិនមានភាពទាក់ទាញដូចមុនៗ ដោយសារតែមិនមានភាពសិចស៊ី និងហាក់ដូចបាត់បង់ដើមទ្រូងស្ទើរតែទាំងស្រុង។

អ្នកលេងអ៊ីនធើរណែតមួយចំនួន មានការភ្ញាក់ផ្អើលនៅពេលបានឃើញរូបថតបែបសាមញ្ញរបស់ កាន លូលូ។ អ្នកខ្លះរិះគន់ថា នាងបានតែស្លៀកពាក់សិចស៊ីប៉ុណ្ណោះ ដែលអាចធ្វើអោយគេចាប់អារម្មណ៍ ហើយនៅពេលស្លៀកឈុតសាមញ្ញបែបនេះ នាងមើលទៅក៏ដូចជានារីធម្មតាដូចគេ ដូចឯង។ ចំណែកអ្នកខ្លះក៏ថ្លែងថា នៅពេលស្លៀកឈុតសាមញ្ញបែបនេះ កាន លូលូ ដូចជាមិនមានដើមទ្រូងដូចមុន។

ក្នុងរយៈពេលកន្លងមកនេះ កាន​ លូលូ តែងតែនិយាយថា ខ្លួនមានមោទនភាពខ្លាំងណាស់ នៅពេលត្រូវបានគេបោះឆ្នោត ជ្រើសរើសជាតារាតំណាងរថយន្ដលេចធ្លោបំផុត។ នាងថ្លែងថា ៖ នេះ បានស្ដែងចេញនូវលទ្ធផលល្អ ដែលកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ខ្ញុំ តាំងពីមុនរៀងមក៕

///////

 

ដោយ ៖ សីហាប្រភព ៖ k14