កាលពីម្សិលមិញ   នៅលើប្លក់មួយដែលមានឈ្មោះថា Dikan    បានបង្ហោះរូបថតមួយចំនួនបង្ហាញពីបុរសម្នាក់រងរបួស ហូរឈាមត្រង់ក្បាល គួរអាណិត។ រូបថតនេះ ត្រូវបានគេអះអាងថា ជាលទ្ធផលនៃការចូលរួមទស្សនាការសំដែងរបស់ Gan Lulu ។
កាលពីមុននេះ ទំព័រ Ent បានចេញផ្សាយថា នៅថ្ងៃទី ១១មករា Gan Lulu   បានបង្ហាញខ្លួននៅក្នុងក្លឹបរាត្រីមួយកន្លែង ហើយភ្ញៀវដែលចូលរួម ភាគច្រើនគឺជាបុរសវ័យក្មេង។width=314ករណីខាងលើ បានកើតឡើងនៅពេលដែលការសំដែងរបស់ Gan Lulu ជិតនឹងបញ្ចប់ បន្ទាប់ពីនាងបានច្រៀងបួនបទរួចមក។ Gan Lulu មិនត្រឹមតែលើកដៃសំដែងការអរគុណដល់ ទស្សនិកជន នាងថែមទាំងបានចាប់ដៃអ្នកគាំទ្រផងដែរ ប៉ុន្ដែពេលនោះក៏មានបុរសម្នាក់បានចាប់ដៃនាង ហើយទាញនាងធ្លាក់ចុះមកក្រោម មិនតែប៉ុណ្ណោះ បុរសនេះ  ក៏មានបំណងនឹងស្ទាបរាងកាយនាងទៀតផង។width=318
ភា្លមនោះ កម្លាំងសន្ដិសុខ និងក្រុមអ្នកដែលនៅជុំវិញក៏ប្រញាប់ធ្វើអន្ដរាគមន៍ ដោយប្រើក​ម្លាំង
បាយ។ អ្នកគាំទ្រមួយចំនួននៅក្បែរនោះ បានប្រើប្រាស់ដបស្រាវាយទៅលើក្បាលបុរសនោះបណ្ដាលឱ្យមានរបួស  ហូរឈាមពេញក្បាល។   ក្រោយមក   ក្រុមនគរបាលក៏បាននាំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធក្នុងការប្រើអំពើហិង្សានេះ ទៅកាន់ការិយាល័យនគរបាលដើម្បីសាកសួរ។width=327
អ្នកលេងអ៊ីនធើរណិតមួយចំនួនយល់ថា បុរសដែលបានធ្វើសកម្មភាពបៀតបៀនកេរខ្មាសលើស្រីស្អាតនេះ​ គឺជាអំពើមិនល្អមួយ ប៉ុន្ដែពួកគេថ្លែងថា ក៏មិនគួរវាយទៅលើបុរស ម្នាក់នោះដែរគឺទុកឱ្យនគរបាលចាត់ការទើបត្រឹមត្រូវ។
ដោយ ៖ សីហាប្រភព ៖ k14