បន្ទាប់ពី កាន លូលូ ត្រូវគណកម្មការគ្រប់គ្រង់ការផ្សាយសម្រាប់ស្ថានិយវិទ្យុ និងទរទស្សន៍ចិន ធ្វើការព្រមាន អ្នកដឹកនាំរឿង លោក Deng Jianguo ក៏បានសម្រេចប្រកាស បោះបង់ នាងផងដែរ។

width=372

កាលពីម្សិលមិញ អ្នកដឹកនាំរឿង លោក Deng Jianguo បានធ្វើសន្និសីទសារព័ត៌មានមួយ នៅGuangzhou និងបានប្រកាសថា កាន លូលូ លែងនៅជាអ្នកសំដែងក្នុងខ្សែភាពយន្ដរបស់លោកទៀតហើយ។ រាល់ឈុតឆាកដែល កាន លូលូ បានសំដែងនឹងត្រូវកាត់ចោលទាំងអស់ ហើយលោកក៏រកបានស្រីស្អាតម្នាក់មកជំនួស នោះគឺនាង Mary Elena ។
width=363
លោក Deng Jianguo ថ្លែងថា រូបភាពរបស់ កាន លូលូ នៅលើទូរទស្សន៍ កាលពីពេលថ្មីៗនេះលោក យល់ឃើញថា ជារូបភាពសិចស៊ីហួសហេតុ មិនអាចទទួលយកបាន។ ដូច្នេះ លោកបានសម្រេចលែងសហការជាមួយនាងតែម្ដង។ ប៉ុន្ដែ គេនៅចាំបានថា កាលពីប៉ុន្មានខែកន្លងទៅនេះ លោក Deng Jianguo ​ផ្ទាល់ក៏ធ្លាប់បានសរសើរពីភាពសិចស៊ីរបស់ កាន លូលូ មិនដាច់ពីមាត់ ដូច្នេះ មូលហេតុដែលលោក ធ្វើបែបនេះគឺគ្រាន់តែដើម្បីមិនឱ្យមានការរិះគន់ទាន់ទឹនដល់លោកតែប៉ុណ្ណោះ។
width=363
គួររំលឹកថា​ ឈុតឆាកដែល កាន លូលូ បានសំដែងក្នុងខ្សែភាពយន្ដរបស់អ្នកដឹកនាំរឿង Deng Jianguo គឺត្រូវចំណាយអស់ប្រាក់យ៉ាងច្រើន ម្យ៉ាងទៀត អ្នកសំដែងដែលនឹងមកជំនួស កានលូលូ ក៏បានថ្លែងថា ខ្លួននឹងមិនថតឈុតឆាកសិចស៊ី ដូច កាន លូលូ នោះទេ។
ដោយ ៖ សីហាប្រភព ៖ k14