ស្រីស្អាតរបស់ចិនដែលធ្លាប់តែចូលចិត្ត ស្រាត គឺនាង Gan Lulu មើលទៅដូចជានារីដ៏ត្រឹមត្រូវម្នាក់ នៅពេលនាងបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ជិតលើ ជិតក្រោម និងសក់ក្រងបែបនារីស្រុកស្រែ បែបនេះ ពិតជាគួរឱ្យស្រឡាញ់។

បន្ទាប់ពីរឿងអាស្រូវដែលនាំឱ្យមានបញ្ហាដល់ស្ថានិយទូរទស្សន៍មួយកាលពីចុងឆ្នាំកន្លង នៅពេល Gan Lulu និយាយពាក្យមិនគប្បី បច្ចុប្បន្ន ម្ដាយ និងកូនគ្រួសារនេះ    ហាក់ដូចជាមិនទាន់មានសកម្មភាពលេចធ្លោដូចមុនៗ   ពួកគេហាក់កំពុងរង់ចាំបញ្ហារនេះស្ងប់ស្ងាត់ទៅវិញ។នៅក្នុងអំឡុងពេលនេះ ស្រីស្អាតចូលចិត្តស្រាត របស់ចិន បានព្យាយាមបង្ហោះរូបថតចាស់ៗរបស់ខ្លួន ដែលមើលទៅស្លូតបូក គួរពេញចិត្ដ។

កាលពីពេលថ្មីៗនេះ Gan Lulu បានបង្ហោះរូបថតមួយចំនួនរបស់ខ្លួននៅលើអ៊ីនធើរណិត ដែលរូបថតទាំងនេះ ត្រូវបានគេដឹងថា បានថតកាលពីបីឆ្នាំមុន។ រូបរាង មុខមាត់ បូករួមនឹងសម្លៀកបំពាក់របស់នាង ធ្វើឱ្យគេយល់ថា នាងស្លូតបូល ជានារីត្រឹមត្រូវ មិនចូលចិត្តភាពសិចស៊ី   និងប្រៀបដូច ក្ដាមស្រែ មិនទាន់បានឡើងក្រុង។

នៅក្នុងខួបអនុស្សាវរិយនៃការថតខ្សែភាពយន្ដរបស់ខ្លួន Gan Lulu ថ្លែងថា ៖ មានជីវិតដូចសព្វថ្ងៃគឺដោយសារការសម្រេចចិត្តកាលពីបីឆ្នាំមុន។ កាលណោះ ខ្ញុំបានចូលរួមសំដែងក្នុងខ្សែភាពយន្ដ រឿង Tangshan Earthquake ។

ប៉ុន្ដែ នៅក្នុងមួយរយៈពេលនេះ គេបានឃើញ Gan Lulu បង្ហាញខ្លួននៅព្រលានយន្ដហោះអន្ដរជាតិ ប៉េកាំង ហើយប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ ស្រីស្អាតរូបនេះ ហាក់ដូចមិនមានការក្រែងរអែងសោះ នៅពេលនាងជក់បារី នៅទីសាធារណៈ។

width=360width=361width=359

width=360width=362

ដោយ ៖ សីហាប្រភព ៖ k14