មនុស្សរាប់រយនាក់ មានទាំងប្រុស មានទាំងស្រី នាំគ្នាពាក់អាវទ្រនាប់ រត់នៅតាមដងផ្លូវក្នុងក្រុង ដើម្បីពញ្ញាក់អារម្មណ៍ ក្នុងបំណងលើកកំពស់ការយល់ដឹងអំពីជម្ងឺមហារីកសុដន់ ដែលកំពុងរាលដាលពាសពេញពិភពលោក។

/យោងតាមស្ថិតិរបស់  អង្គការស្រាវជ្រាវ ជម្ងឺមហារីកពិភពលោក    (International Agency for Research on Cancer - IARC) ក្នុងឆ្នាំ ២០០២ នៅជុំវិញពិភពលោក គេបានរកឃើញមនុស្សប្រមាណជា ១០,៩លាននាក់ កើតជម្ងឺមហារីកសុដន់។ អត្រានៃការកើតជម្ងឺនេះ កំពុងតែកើនឡើងពីមួយថ្ងៃ   ទៅមួយថ្ងៃ   ដោយសារតែកម្រិតនៃការធ្វើនគរូបនីយកម្ម   និងភាពកខ្វក់នៃបរិស្ថាន។

/ដើម្បីលើកកំពស់ការយល់ដឹងអំពីជម្ងឺមហារីកសុដន់ កាលពីថ្ងៃទី ១០សីហា ឆ្នាំ ២០១៣ ប្រជាជនក្រុងតៃប៉ិក នៃកោះតៃវ៉ាន់ រាប់រយនាក់ មានទាំងប្រុស មានទាំងស្រី បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងមួយ មានរយៈចម្ងាយ ១០០ម៉ែត្រ  នៅតាមដងផ្លូវក្បែរអាគារ   Taibei 101 (អាគារខ្ពស់បំផុតរបស់កោះតៃវ៉ាន់)។ ព្រឹត្តិការណ៍នេះ កាន់តែមានភាពសប្បាយរីករាយ និងប្លែកភ្នែកនៅពេលអ្នកចូលរួមទាំងអស់ ពាក់អាវទ្រនាប់ពណ៌ផ្កាឈូក ប្រកបដោយភាពជឿជាក់។/ផ្ទុយទៅនឹងការអះអាងថា មានតែស្ដ្រីទើបកើតជម្ងឺមហារីកសុដន់ ប៉ុន្ដែតាមពិត បុរសក៏ជាមុខសញ្ញារបស់ជម្ងឺនេះ។ ដូច្នេះ ការចូលរួមព្រឹត្តិការណ៍នេះរបស់បុរស  មិនត្រឹមតែបង្ហាញអំពីការយល់ដឹងដើម្បីការពារសាច់ញាតិរបស់ពួកគេ ប៉ុន្ដែក៏ដើម្បីការពារខ្លួនផងដែរ។ ក្រុមបុរស បានចូលរួមដោយរីករាយ ព្រមទាំងពាក់អាវទ្រនាប់ដ៏គួរឱ្យចាប់អារម្មណ៍។/

/

/

គេបានដឹងថា អត្រានៃការកើតជម្ងឺមហារីកសុដន់ ក៏បានកើនឡើងនៅពេលមានអាយុ ៥០ ទៅ ៦០ឆ្នាំ និងកើនខ្ពស់បំផុតក្នុងវ័យ ៧០ឆ្នាំ ដូច្នេះ សកម្មភាពនេះ ក៏មិនត្រឹមតែមានការចូលរួមរបស់យុវវ័យនោះទេ ប៉ុន្ដែក៏មានវត្ដមានរបស់មនុស្សគ្រប់វ័យ។

ដោយ ៖ តារាប្រភព ៖ chinanews