ព័ត៌មានអន្តរជាតិ ៖ វ័យទើបតែ ២០ ឆ្នាំ យុវតី វ័យក្មេងរូប បានទទួល រងនូវការគាំងបេះ​ដូងអំឡុងពេល ដែលធ្វើការវះកាត់ ពង្រីកដើមទ្រូង​​  នេះ    ​បើយោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយ ចេញផ្សាយ​ដោយទំព័រសារព័ត៌មាន សឹង្ហបុរី អាស៊ីវ័ន ។

/

យុវតី វ័យក្មេង វ័យ ២០ ឆ្នាំ រូបនេះ មានឈ្មោះថា Amy Rickhuss ពលរដ្ឋ​​​   រស់នៅក្នុងទីក្រុង ស៊ីដនី ប្រ​ ទេសអូស្រ្តាលី ។ គួរបញ្ជាក់ថា បន្ទាប់ពី និតិវិធី វះកាត់ពង្រីកដើមទ្រូង ត្រូវបាន បញ្ជប់ កាលពីសប្តាហ៍ មុន មានពេលមួយនោះ នាងបានដឹងខ្លួនឡើង តែមានអារម្មណ៍មិនស្រួលនោះទេ  តែក៏មិនបណ្តាលពី ដើមទ្រូងរបស់នាងនោះទេ តែបណ្តាលមកពី បញ្ហាបេះដូង ទៅវិញ ។ វេជ្ជ បណ្ឌិត    ប្រទេស អូស្រ្តាលី មានការគូសបញ្ជាក់អោយដឹងថា នាងបានទទួលរងនូវការគាំងបេះដូង អំឡុងពេលដែលធ្វើការវះកាត់

នាងខ្ញុំចាំមិនបានល្អ និង មិនចាំបានទាំងអស់នោះទេ ប៉ុន្តែអ្វីដែល ចាំបាននោះគឺ នៅឯមន្ទីរពេទ្យ​មាន ពេលមួយនោះ នាងខ្ញុំបានដឹងខ្លួនឡើង និងសាកសួរ តើនាងខ្ញុំ នៅរស់នៅឡើយទេ ឬ?នាងខ្ញុំសម្រេច ការវះកាត់ពង្រីកដើមទ្រូងហើយមែនទេ? នេះបើយោងតាមការចុះផ្សាយ ពី Sydney Morning Herald

/

/

វេជ្ជបណ្ឌិត Niro Sivathasan ដែលបានធ្វើការវះកាត់ កញ្ញា Rickhuss នោះ   ពេល   ក្រោយៗមកទៀត លោកបានពន្យល់ជាក់ច្បាស់ ទៅលើ និតិវិធីវះកាត់ផ្លូវការ ប៉ុន្តែ ឈានទៅដល់  ចំនុចមួយ មិនតាមការ គ្រោងទុក ចំពោះជនរងគ្រោះផ្ទាល់ ។ គាត់បា​នបញ្ជាក់នាងខ្ញុំអោយដឹងថា ៖    គាត់បាន ធ្វើការវះកាត់ ​ពង្រីកដើមទ្រូងផ្នែកខាងស្តាំ ដោយបានដាក់ ស៊ីលីកូន ចូលទៅខាងក្នុង ក៏ប៉ុន្តែ វិនាទី ក្រោយមកទៀត ពួកគាត់មានជំនឿជាក់អោយដឹងថា ការចាក់ថ្នាំស្ពឹក ពីសំណាក់វេជ្ជបណ្ឌិតក្នុងស្រុក  អាចនឹងមានការ ជ្រៀតចូលទៅក្នុងសរសៃឈាមក្រហម ដែលឈានទៅដល់ ករណីបេះដូងលែងដើរ ។  រំពេចនោះ ពួក គាត់ក៏បានចាប់ផ្តើម ធ្វើការវះកាត់ ដើមទ្រូងផ្នែកខាងឆ្វេង ក៏ប៉ុន្តែ បេះដូងនាងខ្ញុំ វិនាទីនោះ ដំណើរការ ខុសប្រក្រតី និង ឈប់ដើរផ្ទាល់តែម្តង​ ភ្លាមៗ មានកិច្ចអន្តរាគមន៍បន្ទាន់ ដោយមានការសង្គ្រោះបឋម  ក្រោយមកទៀត ប្រើឧបករណ៍ធ្វើចលនាបេះដូង defibrillator ដើម្បីជាការជួយសង្គ្រោះ ។ ជាលទ្ធផល ពុំមានរឿងអាក្រក់កើតឡើងនោះទេ ពោល ការវះកាត់ ឈាន ទៅ    ដល់ ភាពជោគជ័យ  ផ្ទាល់  តែម្តង គ្រាន់តែថា មានបញ្ហារំខានមួយចំនួនអំឡុងពេលដែលធ្វើការវះកាត់ ៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន