កាសែត Mirror របស់អង់គ្លេស ទើបតែចេញផ្សាយព័ត៌មានមួយ ដែលមានចំណងជើងថា តើ Suarez គួរតែធ្វើអ្វីក្នុងពេលបញ្ឈរជើង? កាសែត Mirror បានលើកឧទាហរណ៍ និងការណែនាំ ជាលក្ខណកំប្លែងចំអក អោយ Suarez មានដូចខាងក្រោម ៖-Suarez អាចសំរាកពីការទាត់បាល់ មកដើរលេងជុំវិញតំបន់របស់ Liverpool
-Suarez ក៏អាចទៅលេងនៅមាត់សមុទ្រផងដែរ ដើម្បីលំហែកាយ
-Suarez ក៏អាចប្តូរអជីពទៅជាអ្នកប្រដាល់
-ចូលរួមកម្មវិធីទូរទស្សន៍ ជាភ្ញៀវកិត្តិយស
-សង់វិមានឈើមួយ ដែលត្រូវការ ការប្រុងប្រយ័ត្ន អាចជួយអោយ Suarez ហាត់ទប់កំហឹង
-លេងប្រអប់ Rubick ពេលអផ្សុក
-តំរៀបរូប
-Suarez គួរតែសាកល្បងចាក់ខោអាវ ប្រសិនបើគេមានពេលសល់ច្រើន
-អានប្រឡោមលោករឿង War & Peace ដើម្បីយល់ដឹងអំពី ការទប់អារម្មណ៍
គួរបញ្ជាក់ផងដែរថា Suarez ត្រូវបានបញ្ឈរជើងមិនអោយចូលលេង ១០ ប្រកួតដោយសារប្រព្រឹត្តិអំពើហិង្សា ដោយខាំកីឡាករ Ivanovic របស់ Chelsea ៕
ដោយ ៖ កុសលប្រភព ៖ k14,mirror