ក្រុមហ៊ុនកូរ៉េខាងត្បូងមួយកំពុងតែច្នៃមនុស្សយន្តកំពស់ ៤ម៉ែត្រ ទម្ងន់១តោន ដែលអាចបម្លាស់ទី និងធ្វើតាមកាយវិការរបស់មនុស្ស ដូចទៅនឹងរ៉ូបូតក្នុងរឿង Avatar។

/

ក្រុមហ៊ុន Korea Future Technology (KFT) របស់កូរ៉េខាងត្បូង កំពុងច្នៃមនុស្សយន្តដែលមានឈ្មោះថា METHOD-1។ មនុស្សយន្តនេះ អាចបម្លាស់ទី និងធ្វើតាមកាយវិការរបស់មនុស្ស នេះបើតាមទំព័រ Mirror ចុះផ្សាយកាលពីថ្ងៃទី ១៩ធ្នូ។

/

វិស្វករ Vitaly Bulgarov ឱ្យដឹងថា មនុស្សយន្តនេះ មានកំពស់ ៤ម៉ែត្រ ទម្ងន់១តោន និងបោះជំហានទៅមុខដូចមនុស្ស។ បន្ទប់បញ្ជាត្រូវបានដាក់ត្រង់ដើមទ្រូងរបស់មនុស្សយន្ត។ វាធ្វើសកម្មភាពដោយការធ្វើត្រាបតាមកាយវិការរបស់អ្នកបញ្ជាដែលអង្គុយនៅខាងក្នុង។

មនុស្សជាច្រើនយល់ថា METHOD-1 ដូចបេះបិទទៅនឹងរ៉ូបូតមានមនុស្សបញ្ជា នៅក្នុងខ្សែភាពយន្តរឿង Avartar ដ៏ល្បីឈ្មោះ។

/

វីដេអូដែលត្រូវបាន KFT បង្ហោះ បង្ហាញថា មនុស្សយន្តខ្នាតធំនេះ កំពុងស្ថិតក្នុងដំណាក់កាលធ្វើការសាកល្បងក្នុងបន្ទប់ពិសោធ។ យោងតាម Vitaly Bulgarov មនុស្សយន្តនេះនឹងត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាជាច្រើន ជំនួយឱ្យការធ្វើដើម្បីគ្រាន់តែល្អមើល។

Vitaly Bulgarov សរសេរនៅលើ Facebook ថា ៖ “នេះគឺជាគម្រោងមួយប្រកបដោយមហិច្ឆតា ទាមទារឱ្យមានបច្ចេកវិទ្យាខ្ពស់។ ការរីកចម្រើនរបស់វា នឹងបើកផ្លូវឱ្យមានកម្មវីធីសបវែរជាច្រើនដើម្បីអនុវត្តជាក់ស្ដែង”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror