ក្នុងគំរោង ២០០ លានផោនស្តារមុខ របស់បិសាចក្រហម Manchester United ថ្មីៗនេះ កំពុងតែខំ ប្រឹងខ្លាំងណាស់ ក្នុងការទិញ ចូលកីឡាករថ្មីៗ ។ ហើយក្នុងការ ទិញកីឡាករថ្មីនេះ Manchester United មិនមែនចេះតែ ទិញបានស្រួលនោះទេ Real Madrid ក៏ចង់បានរបស់ ដែល Manchester United ចង់បានដែរ ។

Real Madrid-bound?Pogba(ឆ្វេង) Vidal(ស្តាំ)

កីឡាករថ្មី ២ រូបដែល Manchester United កំពុងតែសំលឹង មើលខណៈពេលដែល​ Real Madrid ចង់ បានដែរនោះ ជាកីឡាករ មកពីក្រុម Juventus របស់អ៊ីតាលី ដូចគ្នា ។ កីឡាករទាំង ២ នោះគឺ Arturo Vidal និង Paul Pogba ។ បើតាមប្រភព ព័ត៌មាន Real Madrid បានទៅជួប និយាយជាមួយនិង ខាង Juventus តែ Real Madrid ប្រាប់ថា ទោះជាគេ និយាយរឿង Vidal និង Pogba ក៏ Real Madrid មិន ប្រាប់អ្នកណាដែរ ។

យើងមិនទាន់ បានដឹងអំពី តំលៃរបស់កីឡាករ ទាំង ២ នេះឡើយទេ ។ យ៉ាងណាមិញ Juventus ក៏ បានសំលឹងមើល Robin Van Persie របស់ Manchester United ផងដែរ ៕ 

 

ប្រែសម្រួល ៖ កុសលប្រភព ៖ dailymail