យោង​តាម​​របាយការណ៍​​មួយរបស់ អ.ស.ប ​ចេញផ្សាយ​​កាលពីថ្ងៃទី​​២១ ធ្នូ ថា ចំនួនជន​រង​គ្រោះ​​ស៊ីវិល​​នៅអាហ្វហ្គានីស្ថាន​​សំរាប់រយៈ​​​ពេល​១០​ខែ​​ដំបូង នៃឆ្នាំ​​នេះ​មានការកើនឡើង​​២០% ​បើប្រៀបធៀប​​ទៅនឹង​ឆ្នាំ​២០០៩ ។​#ក្នុងករណីជាង​​៣ភាគ​៤​ ជនស៊ីលវិល​ត្រូវ​ស្លាប់​ ឬ​ត្រូវ​​របួស​​​គឺ​ដោយ​សារពួកបះបោរ​ ។ យោ​ងតាម​កំណត់ត្រា​​របស់ អ.ស.ប គិតត្រឹម​​ដំណាច់ខែ​​តុលា​​​ថា មានជនរងគ្រោះ​ស៊ីវិល​​នៅ​អាហ្វ​ហ្គានីស្ថាន​​ចំនួន​​៦.២១៥​នាក់ ក្នុង​នោះ​​២.៤១២​នាក់ស្លាប់ ។#ពួកតាលីបង់​​ និងពួក​បះបោរ​​ដទៃៗ​​ទៀត ដែលជា​សមាស​ភាព​ប្រឆាំង​រដ្ឋាភិបាល​ បើ​តាម​របាយ​ការណ៍​​នេះ​ជា​អ្នកទទួលខុសត្រូវ​​​៧៦% ចំពោះការ​សំលាប់ និងធ្វើ​ឱ្យ​របួស​ជនស៊ីវិល​​ទាំង​នេះ ។ អត្រា​នេះ​មានការកើនឡើង​​១ភាគ​៤​បើ​ប្រៀបធៀប​​ទៅនឹងឆ្នាំ​​២០០៩ ។ ​របាយការណ៍​នេះបញ្ជាក់ថា ​ការផ្ទុះ​គ្រាប់​បែក​​ ឬការ​វាយ​​ប្រហារ​​​អត្តឃាត​ទាំងឡាយ​​ បណ្តាល​ឱ្យ​​មាន​ជន​រងគ្រោះ​​ស៊ីវិល​​ច្រើន ។ ការ​វាយប្រហារ​​របស់​កង​កំលាំង​​អន្តរជាតិ​ ស្ថិត​ក្នុង​អង្គការ​អូតង់ និង​របស់កង​​ទ័ព និង​ប៉ូលិស​​អាហ្វ​ហ្គានីស្ថាន តំណាង​​ឱ្យ​​១៨% នៃ​ចំនួន​ជនរងគ្រោះ​​ស៊ីវិល​​សរុប ៕