សម្តេច​ប៉ាប​បេណត​ទី១៦ កាលពីថ្ងៃទី២៦ ធ្នូ បានថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​​ទាំង​ឡាយ​ប្រឆាំង​នឹងពួកតាតូលិកនៅ​នីហ្សេរីយ៉ា និង​ហ្វីលីពីន​នាឱកាស​បុណ្យ​ណូអែល ។# ការ​វាយប្រហារ​ប្រឆាំង​ព្រះវិហារ​កាតូលិក​២​​នៅ​ភាគ​ខាង​ជើង​​​នីហ្សេ​រីយ៉ា​​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ ៦​នាក់​កាលពីថ្ងៃទី២៤ ធ្នូ កន្លងមកនេះ​ហើយ​មនុស្ស​៦​នាក់​ត្រូវរបួស​កាលពីថ្ងៃទី២៥ធ្នូ ​នៅហ្វីលីពីន​ក្នុងការផ្ទុះ​គ្រាប់បែក​ច្នៃមួយ​គ្រាប់​ក្នុង​ព្រះវិហារកាតូលិក​មួយ​ដែល​កំពុង​មានពិធី​សូត ្រ​ធម៌​នាបុណ្យ​ណូអែល ។# នៅ​យ៉និវេសន​ដ្ឋានរបស់ព្រះអង្គ​នាទីលាន​ SAIN TPIERRE សម្តេច​ប៉ាបបេណត​ទី១៦ មាន​បន្ទូល​ថា «ខ្ញុំ​ចង់សំដែង​ការឈឺចាប់​របស់ខ្ញុំ ចំពោះ​បណ្តា​ជនរងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​មិន​សម​ហេតុ​​ផល​ទាំងនេះ ហើយ​ខ្ញុំ​សូម​អំពាវ​នាវ ជាថ្មីម្តងទៀតឱ្យ​គេ​ដើរចេញ​ពីផ្លូវ​នៃ​អំពើ​ហិង្សា​ហើយ​ងាកមករកច្រកចេញដោយ​សន្តិវិធីនៃ​​ជំលោះ​ទាំងឡាយ​វ ិញ» ។#សម្តេចប៉ាបក៏​សំដែង​ការ​សោកសៅ​ដែរ ចំពោះ​ការវាយ​ប្រហារ​​ទាំង​ឡាយ​ដែលបណ្តាល​ឱ្យ​មនុស្ស​​ស្លាប់ជាង​៤០នាក់​នៅប៉ាគី​ស្ថាន​​ជា# ស្នា​ដៃ​របស់ពួកតាលីបង់ ៕