ថ្ងៃនេះដែលជាថ្ងៃទី ១ ខែ មេសា ផលិតកម្ម SM Entertainment បានចេញមកប្រកាសថាJonghyun សមាជិកក្រុម SHINee បានជួបនឹងគ្រោះថ្នាក់ចរាចរក្នុងពេលបើកបរលើស្ពានDongho កាលពីព្រឹកមិញ ។ ឡានរបស់ Junghyun បានបុកជាមួយរបាំងដែកការពារស្ពានភ្លាមៗ Junghyun ក៏ត្រូវបានដឹកទៅកាន់មន្ទីពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ផងដែរ ។/តែអ្នកទាំងអស់គ្នាមិនបាច់បារម្ភទៀតទេព្រោះ SM Entertainment បានប្រាប់ថា Junghyunមិនមានរបួសធ្ងន់ធ្ងរនោះទេគឺ មានតែមានរបួសលើច្រមុះតែប៉ុណ្ណោះ ។ ពេលនេះរូបគេកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ​ Gangnam គ្រូពេទ្យនឹងមើលថែទាំរបួសនឹងពិនិត្យមើលថា Junghyun គួរតែលុបចោលកម្មវិធីទាំងប៉ុន្មានដែល Junghyun ត្រូវចូលរួម ឬ ក៏អត់ ៕ 

ដោយ ៖ លីលីប្រភព ៖ k14