បាងកក៖ យោងតាមវែបសាយបាងកកប៉ុស្តិ៍របស់ថៃ បានចេញផ្សាយនៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៣ថា មន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាលថៃ នឹង រៀបចំកិច្ចប្រជុំមួយនៅថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីពិភាក្សាស្វែងរកស្នៀតណាមួយ ក្នុងការរៀបចំសម្រាប់តទល់ជាមួយកម្ពុជា នៅតុលាការ អន្តរជាតិ ទីក្រុងឡាអេ ចំពោះម្ចាស់កម្មសិទ្ធិលើដីជុំវិញប្រាសាទព្រះវិហារនោះ។

លោករដ្ឋមន្ត្រីការពារជាតិថៃ សុកាំភុល ស៊ូវណ្ណាថាត់ បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅ នេះថា កិច្ចប្រជុំខាងលើនេះ នឹងពិភាក្សាអំពីយុទ្ធសាស្ត្រ និង កុលយុទ្ធ ដើម្បីឆ្លើយតប ព្រម ទាំងវាយបកទៅលើការអះអាងរបស់កម្ពុជា នៅតុលការអន្តរជាតិក្រុងឡាអេ (ICJ) នោះ។លោក សុកាំភុល បាន លើកឡើងថា “យើងត្រូវតែកសាងទំនុកទំនុកចិត្តសម្រាប់ប្រជាជន យើង។ យើងត្រូវតែប្រឹងប្រែងប្រកបដោយទំនុកចិត្ត ដោយមិនត្រូវឲ្យ ចាញ់រឿងក្តី នេះទេ។ ប្រសិនបើមានអ្វីកើតឡើងនោះ វាជារឿងរ៉ាវផ្សេងទៀត។”

គួរបញ្ជាក់ផងដែរថា ការកាត់ក្តីរបស់តុលការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ត្រូវបានគេរំពឹង ទុកថា ធ្វើឡើងនៅរយៈពេល ៦ខែបន្ទាប់ពីកម្ពុជា និង ថៃសម្រេចចូលតុលការ បកស្រាយរឿង ក្តីដោយផ្ទាល់ចាប់ពីថ្ងៃទី ១៥ ដល់ ទី១៩ ខែមេសាខាងមុខនេះ។ សម្រាប់ពេលនេះដែរ ថៃ និង កម្ពុជាបាន បញ្ជូន បញ្ហារបស់ខ្លួនជាផ្លូវការណ៍ទៅកាន់តុលាការ ICJ ហើយ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល