ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៣នេះថា អាជ្ញាធរឧតុនិយមជាតិចិន បានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំង និងធ្លាក់នៅក្នុងតំបន់មួយចំនួន នៅភាគខាងជើង និងត្បូង នៃខេត្តស៊ីឈួន ប្រទេសចិន ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៣។

មន្ត្រីមជ្ឈមណ្ឌលឧតុនិយមជាតិចិន បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង ឬព្យុះភ្លៀង និងធ្លាក់ខ្លាំងនៅផ្នែកកណ្តាល និងភាគកើត នៃតំបន់ស្វយ័ត អ៊ីននើ ម៉ង់ហ្គោលី (Inner Mongolia Autonomous Region) និងតំបន់ មួយចំនួនទៀត នៅភាគខាងជើង និងភាគឦសាន នៃប្រទេសចិន។

គួរបញ្ជាក់ថា ផ្នែកកណ្តាល និងភាគខាងលិច នៃខេត្តស៊ីឈួន និងមានព្យុះភ្លៀង ចាប់ពី១០០ ទៅ២០០ មីលីម៉ែត្រ ខណៈដែល តំបន់ខ្លះ និងមានដល់៣០០មីលីម៉ែត្រ៕

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល