គេហទំព័រ TheVerge នាំយកសំដីពីប្រភពផ្តាច់មុខមួយ បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់នឹងធ្វើការដាក់បង្ហាញគំរូស្មាតហ្វូនមួយដែលមានឈ្មោះថា Glory ជាមួយអេក្រង់ Touch មានទំហំ 4 inch។ ផលិតផលនេះមានការរចនាម៉ូដស្រដៀងទៅនឹង Lumia 610 គ្រាន់តែវាមានអេក្រង់ធំជាងបន្តិច(4 inch ប្រៀបជាមួយ 3.7 inch)។
/
Nokia ជិតបញ្ចេញលក់បន្ថែម smartphone តំលៃថោក
 
Glory ជាស្មាតហ្វូនស៊េរីមធ្យម ដែលមានបំពាក់រួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Windows Phone 7.8, CPU 800MHz និង RAM ទំហំ 256MB។ នេះគឺជារូបសណ្ឋាននៃស៊េរី smartphone តំលៃថោកប្រើប្រាស់ Windows Phone។ តាមកាលវិភាគនៃការដាក់បង្ហាញ, Glory នឹងមាននៅលើទីផ្សារមុនរដូវវិស្សមកាលចុងឆ្នាំ2012 នេះ៕
ដោយ៖ សិលាប្រភព៖ K14