អាហ្រ្វិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីព្រឹកថ្ងៃទី ២៨ កញ្ញានេះថា សត្វរមាសប្រមាណជាបួនក្បាល ដែលមានមាឌធំៗ ត្រូវបានដេកដួលក្នុងព្រៃជ្រៅមួយ ខណៈដែលសត្វទាំងនោះ ត្រូវបានជនខិលខូលលួចកាច់យកស្នែរបស់វាទៅលក់។

width=456

ប្រភពខាងលើដដែលបានអោយដឹងថា ការរកឃើញសត្វរមាសដេកដួល ដោយសារក្រុមខិលខូចកាត់យកស្នែងទៅលក់នេះ គឺរកឃើញក្នុងព្រៃ Jagdamba Tea Estate តំបន់Kuthori ជិតឧទ្យាន Assam អាហ្វ្រិកខាងត្បូង។ តាមការអោដឹងពី​ក្រុមអ្នកជួយសង្គ្រោះសត្វព្រៃ បានអោយដឹងថា បញ្ញាស្ទះចាប់សត្វរមាសពេលនេះ គឺមានភាពរីកដុះដាលខ្លាំងណាស់ជាក់ស្ដែង កាលពីសប្ដាហ៍មុននេះ ក៏មានការសម្លាប់សត្វរមាសយកស្នែងនៅប្រទេស ឥណ្ឌាផងដែរ។

width=456

width=456

ទោះបីជាយ៉ាណាក៏ដោយ ក្រុមអាជ្ងាធរតំបន់អភិរក្សព្រៃ Assam បាននិយាយថា នឹងស្វែងរកជនខិលខូច ដែលតែងតែបំផ្លាញសម្លាប់សត្វព្រៃ មកផ្ដល់ន្ទាទោសអោយបានជាដាច់ខាត់។

ចងចាំ៖ ការពារធនធានធម្មជាតិ គឺការពារជីវិតរបស់អ្នក។

ដោយ៖ សីហាប្រភព៖ dailymail