អាជ្ញាធរមូលដ្ឋានរាយការណ៍ថា ការផ្ទុះកំលាំងខ្សោយមួយដែលពុំបណ្តាលឱ្យមានជនរងគ្រោះ ឬការខូចខាតបានកើតមានកាលពីថ្ងៃទី២៨ ធ្នូ នៅព្រលានយន្តហោះអន្តរជាតិក្រុងម៉ៃអាមី ក្នុងវ៉ាលីសដាក់អីវ៉ាន់មួយដែលមានលាក់រំសេវ ។ ម្ចាស់របស់វ៉ាលីសនោះជាបុរសអាយុ៣៧ឆ្នាំ ម្នាក់ ដែលបានទទួលសញ្ជាតិអាមេរិក ហើយធ្វើដំណើរទៅកាន់ប្រទេសចាម៉ៃកា ត្រូវបានចាប់ខ្លួន ។ យោងតាមភ្នាក់ងារ FBI ថា ការផ្ទុះកើតមានពេលរើអីវ៉ាន់ក្នុងយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ AMERICAN AIRLINES ហោះមកពីបូស្តុន ។ ក្នុងវ៉ាលីសនោះមានរំសេវគ្រាប់កាំភ្លើង ។ ព្រលានយន្តហោះនេះត្រូវបិទរយៈពេល២ម៉ោងក៏ប៉ុន្តែការធ្វើដំណើរតាមអាកាសពុំស្ទះឡើ យ ៕