ទី​ភ្នាក់​ងារ​​ព័ត៌​មានអង់គ្លេស​​ផ្សាយឱ្យ​ដឹង​ថា មហា​វិហារ​បុរាណ​«វ៉េសមីនស្ទូរ» មានការបារម្ភ​ទាក់​ទង​​បញ្ហា​ហិរញ្ញវត្ថុ​ពី​ពិធី​រៀបអភិសេក​ព្រះ​អង្គ​ម្ចាស់​វីល្លៀម និងនាង​ខេតមីតដល តុន អាចធ្វើ​ឱ្យ​បាត់បង់ប្រាក់​ចំណូល​រួម​ទាំង​មិន​អាច​ទទួល​ប្រាក់​​​​ឧបត្ថម្ភ​ពីព្រះ​​រាជវាំង ។ មានការ​ប៉ាន់​ប្រមាណ​ថា​ ពិធី​រៀបអភិ​សេក​របស់ព្រះអង្គ​​ម្ចាស់​វីល្លៀម ​និងនាងខេត​ មីត​#ដល​តុន នៅថ្ងៃទី២៩ មេសា ២០១១ ខាងមុខ នឹង​ធ្វើឱ្យ​មហា​​វិហារបុរាណ​អាយុ​កាល​ជាង​១០០០​ឆ្នាំ​នេះ ចំណាយ​ប្រាក់​ដល់​២​លាន​ផោន ឯណោះ ។​ តាម​​ប្រភពព័ត៌​មានបញ្ជាក់​ថា ​ព្រះ​រាជ​វង្ស​នឹង​ចំណាយ​ប្រាក់​ឧបត្ថម្ភ​​ដល់មហា​វិហារ​បុរាណ​តែបន្តិច​បន្តួច​ប៉ុណ្ណោះមិនស្មើ​​នឹងប្រ ាក់​​ចំណាយ​សរុបសំរាប់​ពិធី​រៀបអភិសេកទេ ។
មហា​វិហារ​បុរាណ​នោះ និង​ទីតាំង​នៅ​ជុំវិញ​វិហារ ត្រូវបិទមិន​ឱ្យ​មហាជន​ចូល​ទស្សនា​រយៈ​១​សបា្តហ៍​ដើម្បីត្រៀម​រៀបចំ​ពិធី​អភិ​សេក​ជា​ហេតុ​ធ្វើឱ្យ​បាត់បង ់ប្រាក់ចំណូល និងថែម​ទាំង​មិន​បានទទួលប្រាក់ឧបត្ថម្ភពីគណៈ​កម្មការ​​គ្រឹស្ត​សាសនារដ្ឋាភិបាល​ និងព្រះ​រាជិនី ​ផ​ងដែរ ។ មហារ​វិហារ​បុរាណ​វ៉េស​មីនស្ទ័រ ​បានដំណើរ​ការ​នាពេលកន្លង​មកដោយ​ទឹ​ក​ប្រាក់​សទ្ធា​ជ្រះ​ថ្លា​ពីគ្រឹស្ត​សាសនិក​ជន ប្រាក់​បរិច្ចាគនិង​ការ​វិនិ​យោគ​តូចៗ​មួយចំនួន​ទៀត ។ ជាក់ស្តែង​កាល​ពីឆ្នាំកន្លងមក មានប្រាក់​ចំណូល​១៥,៤​លាន​ផោន ប៉ុន្តែថ្លៃចំណាយ​១៤លាន​ផោន ។
មនុស្ស​ជាច្រើន​បញ្ជាក់​ថា មហាវិហារ​បុរាណ​នោះអាច​បាត់បង់​ប្រាក់​ប្រហែល​៥០០.​០០០​ផោន អំឡុងសបា្តហ៍​ដែលបានបិទ​ និងត្រូវ​លុបចោល​ពិធីផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ទទួលចំណូលជា​ច្រើន​ម៉ឺន​ផោន ។ ភ្នាក់ងារ​​ម្នាក់​ដែលបំពេញ​ការ​ងារ​នៅក្នុង​វិហារ​ថ្លែង​ថា «ពិធីរៀបអភិសេករបស់​ព្រះ​អង្គ​ម្ចាស់​ វីល្លៀម គឺជា​លទ្ធផលដ៏ល្អ​ចំពោះ​យើង​ជា​ច្រើន​ផ្នែក​​​​ទាំងក្នុង​ទស្សនៈសម្ព័ន្ធ​ភាព និងការ​ធ្វើទស្សនកិច្ច​ទៅថ្ងៃអនាគត ប៉ុន្តែ​មនុស្ស​ជា​ច្រើនទៀត​ដែលធ្វើការ​នៅ​ទីនេះ បារម្ភ​ពីផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដល់វិហារ»។#អ្នក​នាំពាក្យ​របស់​​មហាវិហារ​បុរាណបញ្ជាក ់​ថា វិហារនឹង​ត្រូវ​បិទ​រយៈ​ពេល​ជា​ច្រើន​ ថ្ងៃ​ប៉ុន្តែបដិសេធ​ថា មិនជួបប្រទះ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ឡើយ ។ ចំណែក​អ្នក​នាំពាក្យ​ព្រះរាជវាំង «សេន ជេម» បញ្ជាក់ថា ព្រះ​រាជ​វាំង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មហា​វិហារ «វ៉េសមីនស្ទ័រ» ៕