ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីឆ្មាំសមុទ្រ កាលពីវេលាព្រឹកថ្ងៃពុធនេះ អោយដឹងថា មនុស្ស ៨ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាវាដឹកទំនិញរបស់ប្រទេសចិនមួយគ្រឿងលិច នៅឯដែនសមុទ្រ នាផែ Pohang របស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស channelnewsasia ។
គួរបញ្ជាក់ផងដែរថា នាវាផ្ទុកទៅដោយទំនិញជាង ៨ តោន មួយគ្រឿងនេះ បានលិចកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ស្របពេលដែលមានព្យុះភ្លៀង ខណៈពេលដែលកំពុងតែរង់ចាំចូលសំចតនៅឯកំពង់ផែ Pohang ដើម្បីធ្វើការលើកដាក់នូវទំនិញទាំងនោះចេញ។

អ្នកនាំពាក្យតំណាងអោយឆ្មាំសមុទ្រប្រទេសកូរ៉េខាងត្បូង បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា មនុស្ស ៨ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលសាកសពរបស់ពួកគេបានរកឃើញហើយ ក្នុងនោះ ៨ នាក់ទៀត បានរួចខ្លួន ស្របពេលដែល ៣ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនបានចេញផ្សាយអោយដឹងថា ក្រុមមនុស្សដែលជាអ្នកធ្វើការលើកាប៉ាល់មួយនេះ សុទ្ធសឹងតែជាជនជាតិចិន។
គួរបញ្ជាក់ផងដែរថា នាវាដឹកទំនិញមួយគ្រឿងនេះ មានឈ្មោះថា C HENGLU15 ជានាវាផ្ទុកទំនិញរបស់ក្រុមហ៊ុនចិន China's Lishen International Shipping Group Corp., ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន
ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia