ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ កាលពីប៉ុន្មានមុននេះ បានចេញផ្សាយអត្ថបទព័ត៌មានអោយដឹងថា នៅឯប្រទេសម៉ិចស៊ិកឯណោះវិញ ពោលគឺ កាលពីវេលាល្ងាចម្សិលមិញនេះ ថ្ងៃព្រហស្បត្តិ៍ ទី ​​   ១៧​ ឆ្នាំ ២០១៣  មានករណីអគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ទៅលើសំណង់អាគារមួយកន្លែង នៅក្នុងក្រុង។

width=428

width=429

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ភ្លាមៗនោះ  ក៏មានកិច្ចអន្តរាគមន៍ចេញជួយសង្គ្រោះពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្រ្តីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យផងដែរដោយឡែក មកទល់នឹងខណៈនេះ  បើតាមរបាយការណ៍  បានអះអាងថា  ពុំមាននរណាម្នាក់បានស្លាប់បាត់បង់ជីវិត   ឬ ក៏ទទួលរងរបួសធ្ងន់ និង ស្រាល  ក្នុងជំនួបឧបទ្ទេវហេតុគ្រោះអគ្គីភ័យលើកនេះនោះទេ។

width=426

width=426

យ៉ាងណាមិញ   បើនិយាយពីទំហំនៃការខូចខាត  ក៏ដូចជាមូលហេតុដែលនាំអោយកើតមានឡើងនូវគ្រោះអគ្គីភ័យមួយនេះ      ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ  ពោលគឺស្តិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញនៅឡើយ៕

width=423

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញសាកសព ១១ នាក់ពីទីវាលកន្លែងធ្លាក់យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ឡាវ- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ

ប្រែសម្រួល ៖ សំណាងប្រភព ៖ ស៊ិនហួរ