មនុស្សជាច្រើនប្រហែលជាគិតថាការរៀបការគឺត្រូវការតែការស្រលាញ់គ្នាជាការស្រេច។ ប៉ុន្តែនៅកូរ៉េជាមធ្យមអ្នកត្រូវការលុយជិត២០០.០០០ដុល្លារដើម្បីយកបានមនុស្សដែលខ្លួនស្រលាញ់។

ព័ត៌មានពីការចំណាយក្នុងការរៀបការដ៏ហួសប្រមាណនេះ មានប្រភពមកពីប្រពៃណីវប្បធម៌ក្នុងការរៀបការរបស់គ្រួសារដែលចូលចិត្តរើសអើង និងច្បាប់ទូទៅប្រចាំទស្សវត្សន៍ពីការដែលកូនកំលោះត្រូវមានលទ្ធភាពទិញផ្ទះរស់នៅ។ តាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ ចំណាយមធ្យមសំរាប់ការរៀបការមួយគូនៅឆ្នាំ២០១១ កើនឡើងប្រហែល២៧០%បើប្រៀបនឹងឆ្នាំ១៩៩៩ ក្នុងពេលដែលអតិផរណាក្នុងរយះពេលនេះគឺកើនឡើង៤៥,៥% គឺមានគម្លាតឆ្ងាយពីចំនូលសរុបប្រចាំឆ្នាំរបស់គ្រួសារនីមួយៗ(ប្រហែល៤២.៤០០ដុល្លារ)។ កត្តានេះបានធ្វើគូកំណាន់ជាច្រើនគូត្រូវពឹងពាក់ទៅលើឪពុកម្តាយ រឺខ្ចីបុលដើម្បីរៀបការ។

width=500

ស្រ្តីម្នាក់អាយុ២៧ឆ្នាំ ធ្វើការក្នុងផ្នែកហិរញ្ញវត្ថុ បាននិយាយថាឪពុកម្តាយរបស់នាងបានចំណាយអស់ជិត៩០%ក្នុងចំនួន១២២.៩០០ដុល្លារសំរាប់ការរៀបការ។ នាងបានបន្ថែមពួកខ្ញុំត្រូវប្រើលុយរបស់ឪពុកម្តាយខ្លួន លុយសន្សំពីប្រាក់ចូលនិវត្តន៍របស់គាត់។ គ្រូបង្រៀនកូនក្មេងវ័យ៣០ឆ្នាំម្នាក់បានរៀបរាប់ថា ប្តីរបស់គាត់រកប្រាក់ចំនូលបានតែ៣៤.១៣៩ដុល្លារ/ឆ្នាំ គាត់បានខ្ចីថែម៣៨.៤០៦ដុល្លារទៀតដើម្បីប្រារព្ធពិធីរៀបការ ជាមួយចំនួនភ្ញៀវ៦០០នាក់៕

ដោយ៖ Nanoប្រភព៖ zing