ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ប្រទេសយេម៉េន បានគូសបញ្ជាក់អោយដឹងថា យន្តហោះអាមេរិក គ្មានមនុស្ស បើកមួយគ្រឿង បានបើកការវាយប្រហារ របស់ខ្លួន មកលើក្បួនរថយន្ត ដង្ហែកម្មវិធីរៀបមង្គលការ ដោយនៅ ក្នុងនោះ បានសម្លាប់ ដល់ទៅ ១៥ នាក់ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌ មានបរទេស ដេលីម៉ែល ។

width=501

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល បន្តអះអាងអោយដឹងថា មន្រ្តីសន្តិសុខ នៅក្នុងប្រទេស បាននិ យាយកាលពីថ្ងៃ ព្រហស្បត្តិ៍ កន្លងទៅនេះ អោយដឹងថា មូលហេតុដែលនាំ អោយមានករណី វាយប្រហារ ពី សំណាក់ យន្តហោះ គ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក លើកនេះ ក៏ព្រោះតែ ភាពភ័នច្រឡំ ពោលគឺ ច្រឡំ ថាក្បួនរថយន្ត ដង្ហែកម្មវិធីមង្គលការនោះ ថាជា ក្បួនរថយន្ត ក្រុមឧទ្ទាម អាល់កៃដា ។

មន្រ្តីផ្លូវការ ពុំទាន់ អាចបញ្ជាក់បាននូវ យន្តហោះ បើកការវាយប្រហារមួយគ្រឿង នោះនៅឡើយទេ តែបើតាម ការអោយដឹង ពីប្រភពផ្សព្វផ្សាយ ក្នុងស្រុក អះអាងថា វាគឺជាការ វាយប្រហារ ពីសំណាក់ យន្តហោះគ្មាន មនុស្សបើក របស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ករណីវាយប្រហារ សម្លាប់មនុស្ស ពីសំណាក់ យន្ត ហោះគ្មាន មនុស្សបើកលើកនេះ បានកើតឡើង នៅភាគកណ្តាល ខេត្ត al-Bayda ប្រទេស យេម៉េន ។

width=497

គួររំឭកផងដែរថា សហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើក របស់ខ្លួន មក លើប្រទេសនេះ ដែលជាផ្នែកមួយ នៃយុទ្ធនាការ ប្រឆាំង នឹងក្រុមឧទ្ទាម អាល់កៃដា នៅឧបទ្វីប អារ៉ាប់ AQAP ដោយនៅក្នុងនោះ មានការឃ្លាំមើល ជាពិសេស ពីសំណាក់ រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ដេលីម៉ែល