មន្ត្រី​​អាមេរិក​និយាយ​ថា ក្រុម​អាល់កៃ​ដា ​ដែល​ផលិត​​​គ្រាប់បែក​​២គ្រាប់ សំរាប់ការប៉ុនប៉ង​​ដាក់បំផ្ទុះ​​លើ​យន្ត​ហោះមួយគ្រឿង​ ប៉ុន្តែ​​​ត្រូវ​បរា​ជ័យ​​កាលពីខែ​តុលា កន្លងមក ​ពេលនេះ​មាន​ផែន​ការ​​​ដាក់ថ្នាំពុល​នៅក្នុង​ចំណីអាហារ​​តាម​ភោជ​នីយ​​ដ្ឋាន​​ និងសណ្ឋាគារ​​ទាំងឡាយ​​ក្នុង​សហ​រដ្ឋ​អាមេ​រិក ។ ​ប៉ុន្តែ​ទោះបីជាបែបណា មន្ត្រីអាមេ​រិក​​នានា​បាន​​ចាត់ទុក​​ការគំរាម​នេះ​ថា ជា​រឿងមិន​​សំខាន់ឡើយ ។​#សហរដ្ឋអាមេរិកទទួលបានព័ត៌មាន​​​ថា ក្រុម​​អាល់កៃ​ដា ​នៅ​ឧបទ្វីប​​អារ៉ាប់​កំពុង​​​មាន​ផែន​ការ​​ និង​ពិចារណា​មើល​ពី​ការ​ដាក់​ថ្នាំពុល​​នៅ​តាម​កន្លែង​​​​ផ្គត់​ផ្គង់​ចំណីអាហារ​​នានា ។ ដើម្បីជា​ការ​ឆ្លើយ​តប​​ចំពោះ​​ព័ត៌មាន​នោះ មន្ត្រី​​អាមេរិក​បាន​​ជួបពិភាក្សា​ជា​បន្តបន្ទាប់​​ជាមួយ​តំណាង​សណ្ឋា​គារ​នានា តាម​រយៈ​បណ្តាញ​ទំនាក់ទំនង ដើម្បី​ពិភាក្សា​​លទ្ធ​ភាព​ដែល​ថា ​ពួកភេរវ​ករ​​​អាច​យក​កន្លែង​​ផ្គត់​ផ្គង់​​ចំណីអាហារ​​នានាធ្វើ​​ជា​គោល​ដៅ​វាយប្រហារ​របស់ខ្លួន ។​#មន្ត្រី​​អាមេរិក​​និយាយថា ខ្លួន​មិនជឿ​ថា ក្រុម​អាល់​​កៃ​ដា​​នោះហ៊ាន​ធ្វើ​តាម​​ការ​គំរាម​របស់​ពួកគេ​​នោះទេ ៕