ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញទារកមួយរូប ដែលទើបនឹងកើត ហើយម្តាយរបស់គេ ច្រកក្នុងថង់ខ្មៅមក ប្លុងចោល នៅក្បែររមណីយដ្ឋាន វត្តភ្នំ  កាលពីវេលាម៉ោង៩និង៥នាទី ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតក្នុង សង្កាត់ភ្នំ ខណ្ឌដូនពេញ។

លោកអ៊ុន សំអាត នាយនគរបាលប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា ទារកនោះនៅមានជីវិតនៅឡើយ ប្រហែលជាទើប ប្រសូត ចេញពីផ្ទៃពោះម្ដាយ និងមានសភាព ទន់ខ្សោយ ។

នៅក្នុងហេតុការណ៍ ជនបរទេសមួយរូប បានជួយសង្គ្រោះទារកនោះ ហើយស្ត្រីមួយរូបទៀត បានបីទារកនោះទៅ កាន់ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធ្វើការព្យាបាលសង្គ្រោះជាបន្ទាន់ ។

បច្ចុប្បន្នសមត្ថកិច្ច តាមស្វែងរកម្តាយ ដើម្បីដឹងអំពីមូលហេតុច្បាស់លាស់ នៃករណីនេះឡើយ ៕

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល