ភ្នំពេញ៖ បុរសម្នាក់បានលោត សម្លាប់ខ្លួនពីក្នុង បន្ទប់ស្នាក់នៅរបស់ខ្លួន ស្ថិតនៅជាន់ទី៥ នៃអាគារបេ ក្នុងប្លុកបូរី កីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ឆ្នាំ២០១៣ កាលពីវេលាម៉ោង ប្រមាណ ៦ និង១០នាទី ព្រឹកថ្ងៃទី០១ ខែកក្ក ដា ឆ្នាំ២០១៣នេះ។ បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ការសម្រេចចិត្តលោតពីលើផ្ទះ ធ្វើអត្តឃាតរបស់កម្មករសំណង់នេះបណ្តាលមកពីមានជម្លោះជាមួយភរិយា។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងផងដែរថា ជនរងគ្រោះមានឈ្មោះ ចាន់ រី អាយុជាង ២០ឆ្នាំ មុខ របរជាកម្មករសំណង់។
ក្រោយលោតសម្លាប់ខ្លួន ជនរងគ្រោះរងរបួសធ្ងន់ តែបានស្លាប់ ក្រោយពេលបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្តេច ឪ។
ស្រ្តីជាភរិយា បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួន និងប្តីមានជម្លោះជាមួយគ្នាកាលពីល្ងាចម្សិលមិញ ស្រាប់តែ នៅព្រឹកថ្ងៃនេះ ប្តីរបស់ខ្លួនលោតសម្លាប់ខ្លួនតែម្តង៕


ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល