បើតាមឯកសារដែល IHS បានផ្តល់ដល់គេហទំព័រ AllThingsD, តំលែចំណាយលើការផលិតអប្បបរមា ដែល Apple បានធ្វើការបោះទុនលើ iPhone 5s version 16GB គឺចំណាយ 199 USD ក្នុងនោះបូករួមទាំង 8 USD នៃការចំណាយលើការដំឡើង។ ទន្ទឹមនឹងនោះ 64GB របស់ iPhone 5sត្រូវបានចំណាយប្រហែល 208 USD/គ្រឿង គឺខ្ពស់ជាងបន្តិចបើប្រៀបជាមួយចំនួនប្រាក់ 205 USD ដែល Apple ចំណាយលើការផលិត iPhone 5/គ្រឿង នេះបើតាមការប៉ាន់ស្មានរបស់ IHS កាលពីឆ្នាំមុន។ មូលហេតុនៃការកើនឡើងបន្តិចបន្តួចនេះ គឺមកពី Chip A7 ដ៏ខ្លាំង ជាមួយនឹង Sensor Scan ក្រយៅដៃ ID Touch។
ចំណែក iPhone 5c ត្រូវបានប៉ាន់ស្មានថា មានតំលៃចំណាយសរុបប្រហែល 173 USD សំរាប់version 16GB និង 183 USD សំរាប់ version 32GB ក្នុងនោះរួមទាំងតំលៃ 7 USD នៃការដំឡើងស្មាតហ្វូន ផងដែរ។
តាមប្រភពពីគេហទំព័របច្ចេកវិទ្យា Tech Crunch បានឲ្យដឹងថា Apple ក៏ដូចជាក្រុមហ៊ុនផលិតឧបករណ៍ Mobile ផ្សេងទៀតដែរ គឺមិនដែលបង្ហើបឲ្យដឹងពីតំលៃផលិត នៃបណ្តាផលិតផលរបស់ខ្លួនឡើយ។ ប៉ុន្តែរាល់ការប៉ាន់ស្មានរបស់ IHS tគឺមិនសូវខុសឡើយ (បើមាន គឺខុសពីតំលៃជាក់ស្តែងតិចតួចប៉ុណ្ណោះ)។ សូមបញ្ជាក់ផងដែរថា តំលៃនៃការចំណាយដែល IHS ដែលបានផ្គត់ផ្គង់ខាងលើ គឺគ្រាន់តែជាការចំណាយលើ ឧបករណ៍គ្រឿងផ្សំ និងការដំឡើង iPhone ប៉ុណ្ណោះ គឺមិនទាន់បានគិតដល់ ចំណាយលើការស្រាវជ្រាវ ដំណាក់កាលនៃការរចនាម៉ូត និងការអភិវឌ្ឍន៍ Software ក៏ដូចជាMarketing នៅឡើយទេ៕
ដោយ៖ សិលាប្រភព៖ Vreview