លោកវិក​ទ័រ ពីន​ឈុក ជា​មហា​សេដ្ឋី​​មួយ​រូប​​របស់​ប្រទេស​អ៊ុយ​ក្រែន ​ត្រូវបានប្រភព​ព័ត៌​មាន​​​​មួយ​ឱ្យ​​ដឹង​ថា លោកមានផែនការ​ចំណាយប្រាក់​​ដល់​ទៅ​​៤លាន​ផោន ​សំរាប់ពិធីខួបកំណើត​​ឈាន​ចូល​អាយុ​​៥០​ឆ្នាំ របស់លោក ។ តាម​ប្រភព​ព័ត៌​​មាន​​ដដែល​ឱ្យ​ដឹងទៀត​ថា លោក​វិក​ទ័រ ពីន​ឈុក ​នឹង​ប្រារព្ធ​​ពិធី​ខួបកំណើត​​នោះ​របស់​លោក​នៅ​ឯ​រមណីយដ្ឋាន​​​ជិះស្គី​ក្នុងទីក្រុង Courchevel ប្រទេស​បារាំង ។​#លោកវិក​ទ័រ ​ពីន​ឈុក ជា​មហាសេដ្ឋី​​ផ្នែក​ជំនួញ​ហើយ​​ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​​អ្នក​មាន​បំផុត​​លើ​ពិភពលោក​​របស់​ទស្សនា​វ ដ្តី​ Forbes ផង​ដែរ ​ដោយ​លោក​មាន​ទ្រព្យ​​សម្បត្តិ​​​គិតជា​ប្រាក់​​សរុប​ចំនួន​​៣ពាន់​លាន​ដុល្លារអាេមរិក ៕