នៅថ្ងៃនេះ ប្រភពជិតស្និទ្ធនឹង Nokia បានបង្ហាញឲ្យគេហទំព័រ The Verge បានដឹងថា លទ្ធភាពច្រើនដែលស្មាតហ្វូនជំនាន់បន្ទាប់ Lumia 920 សព្វថ្ងៃ មានឈ្មោះកូដថា Catwalk នឹងមានការរចនាម៉ូដស្តើងជាងមុន ហើយសំបកទាំងមូលធ្វើពីអាលុយមីញ៉ូម។
តាមប្រភពដដែលបានឲ្យដឹងថា ទន្ទឹមនឹង Catwalk, Nokia ក៏កំពុងតែធ្វើការអភិវឌ្ឍន៍ ស្មាតហ្វូនWP8 ថ្មីមួយទៀតផងដែរ។
និយាយពីរូបសណ្ឋាន Hardware ប្រភពមួយចំនួនបានប៉ាន់ស្មានថា Catwalk នឹងមិនមានអ្វីផ្លាស់ប្តូរច្រើនទេបើប្រៀបនឹង Lumia 920, ចំនុចដែលខុសគ្នាគឺ នៅត្រង់ការរចនាម៉ូដ រូបរាងស្មាតហ្វូនប៉ុណ្ណោះ។

រូបភាពច្នៃប្រឌិតនៃគំរូ Lumia មួយ ដែលមានសំបកទាំងមូល ធ្វើពីអាលុយមីញ៉ូម
បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានណាមួយនិយាយពីថ្ងៃនៃការបង្ហាញខ្លួនរបស់ ស្មាតហ្វូន WP8 នេះទេ, គ្រាន់តែដឹងថា Nokia នឹងធ្វើការបង្ហាញណែនាំនៅពេលណាមួយ ក្នុងឆ្នាំនេះ៕
ដោយ៖ សិលាប្រភព៖ TTE