ដើម្បីដោះស្រាយបញ្ហាកង្វះដីក្នុងការចតកង់ នៅទីសាធារណៈនៅជប៉ុន ដូច្នេះ ប្រព័ន្ធចំណតកង់ក្រោមដី ក៏ត្រូវបានគេបង្កើតឡើង ដោយមានរចនាសម្ព័ន្ធដ៏អស្ចារ្យ និងអាចផ្ទុកបានជាង ២០០គ្រឿង។

/

នៅកម្ពុជា ការរៀបចំចំណតសម្រាប់ចតមធ្យោបាយធ្វើដំណើរ ដែលរួមមានទាំងកង់ផងនោះ កំពុងតែប្រឈមនឹងការលំបាក ប៉ុន្តែ នៅប្រទេសជប៉ុន បណ្ដាប្រព័ន្ធចំណត់កង់ក្រោមដី ត្រូវបានគេបង្កើតឡើង និងដំណើរការ ២៤/២៤ម៉ោង ហើយវាបានជួយដោះស្រាយបញ្ហាកង្វះផ្ទៃដី ឬទីកន្លែងសម្រាប់ចតកង់ ដែលត្រូវបានប្រជាជននៅទីនេះ ប្រើប្រាស់ច្រើន។

/

បច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកទេសជប៉ុន Giken Seisakusho ។ នៅក្នុងប្រព័ន្ធចំណតកង់និមួយៗ អាចផ្ទុកកង់បានជាង ២០០គ្រឿង ហើយការរៀបចំរក្សាទុកកង់មួយគ្រឿង ចំណាយពេលត្រឹមតែពី ៨ ទៅ ១៣នាទីប៉ុណ្ណោះ។ ម្ចាស់កង់ ក៏មិនបាច់ព្រួយបារម្ភអំពីបញ្ហាបាត់កង់ ការខួចខាត ដោយសារការប៉ះទង្គិចនៅក្នុងប្រព័ន្ធចតកង់នេះដែរ។

/

ម្ចាស់កង់ នឹងប្រើប្រាស់កាតសម្គាល់ស្វ័យប្រវត្តមួយ ហើយត្រូវចំណាយប្រាក់ត្រឹមតែ ១.៨០០យ៉េន (ប្រហែល ១៥ដុល្លារ) ក្នុងមួយខែ។ នេះគឺជាតម្លៃទាបបំផុត ធៀបនឹងតម្លៃទិញកង់ថ្មីមួយគ្រឿង ឬជួយជុល ក្នុងករណីត្រូវចោរលួច ឬខូចខាត នៅពេលចតនៅក្នុងចំណតបុរាណ។

/

តូច​តូច​ៗ​នេះ គឺ​ជា​កន្លែង​ទទួល​ផ្ញើ​កង់​

ថ្វីបើត្រូវបានដំណើរការជិតមួយឆ្នាំ ប៉ុន្តែ វីដេអូថ្មីបំផុតក្នុងឆ្នាំ ២០១៥ បានបង្ហាញអំពីការកែលំអជាច្រើន ជួយឱ្យប្រព័ន្ធចតកង់ក្រោមដី ដំណើរការដោយរលូនបំផុត។ សូមអញ្ជើញមិត្តអ្នកអាន មកទស្សនាវីដេអូខាងក្រោម ដែលបង្ហាញថា ជនជាតិប៉ុន ពិតជាមនុស្សនាំមុខគេ ក្នុងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Mashable/Youtube